ឱកាសការងារ
វិទ្យុសំឡេងយុវជន VOY FM 91.5MHz រាជធានីភ្នំពេញ ត្រូវការជ្រើសរើសបុគ្គលិក៖
១. មុខតំណែង៖ អ្នកយកព័ត៌មានចំនួន ១ រូប (ស្រី ឬប្រុស)
ភារកិច្ច ៖
- យកព័ត៌មានដល់កន្លែងកើតហេតុ
- សរសេរពត៌មានទាន់ហេតុការណ៍ ផលិតបទយកការណ៍ និងបទសម្ភាសន៍
លក្ខ័ណជ្រើសរើស៖
- ត្រូវមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន យ៉ាងតិចមួយឆ្នាំ
- ត្រូវចេះភាសាខ្មែរ ស្ទាត់ជំនាញ និងភាសាអង់គ្លេស អាចប្រើការ
- អាចចុះយកព័ត៌មានបានគ្រប់កាលៈទេសៈ
- ចេះអត់ធ្មត់ តស៊ូ ឆ្លាតវ៉ៃ មានទំនួលខុសត្រូវខ្ពស់ មានទំនាក់ទំនងល្អក្នុងក្រុម
អត្ថប្រយោជន៍ ដែលទទួលបាន
- ទទួលបានប្រាក់បៀវត្ស៍ ពី ១៨០ ដុល្លា ដល់ ៣០០ ដុល្លា ក្នុងមូយខែ
- ទទួលបានឱកាសរៀនសូត្របន្ថែម និង
- ទទួលបានប្រាប់ឧបត្ថម្ភ ថ្លៃសាំង និងផ្សេងៗ
២. អ្នកស្ម័គ្រចិត្តផ្នែកព័ត៌មានចំនួន ២ រូប (ស្រី ឬប្រុស)
លក្ខ័ណជ្រើសរើស៖
- ជានិស្សិតកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ
- ស្រឡាញ់វិស័យសារព័ត៌មាន
- មានអត្តចរិត តស៊ូ ព្យាយាម ឆ្លាតវ៉ៃ មានទំនួលខុសត្រូវខ្ពស់ ចេះធ្វើការជាក្រុម
- ត្រូវចេះភាសាខ្មែរ ស្ទាត់ជំនាញ និងចេះភាសាអង់គ្លេស អាចប្រើការបាន
- ទោះមិនចេះសរសេព័ត៌មានក៏អាចដាក់ពាក្យបាន
- ត្រូវមានកុំទ្យូទ័រផ្ទាល់ខ្លួន និងចេះប្រើ Microsoft office word ចេះខ្មែរយូនីកូដ និងចេះប្រើអ៊ីនធើណេត
អត្ថប្រយោជន៍ ដែលទទួលបាន
- ទទួលបានឱកាសរៀនសូត្របន្ថែមទាក់ទងនឹងវិស័យសារព័ត៌មាន
- ទទួលបានប្រាប់ឧបត្ថម្ភ ចំនួន ៦០ ដុល្លា ក្នុងមួយខែ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកកាន់ស្ថានីយ៍វិទ្យុសំឡេងយុវជន VOY FM 91.5MHz រាជធានីភ្នំពេញ ដែលមានអាស្រ័យដ្ឋាន ផ្ទះលេខ ១៥A ផ្លូវ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែលមកកាន់
longkimmarita@gmail.com ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
*មានតែបេក្ខជនដែលជាប់វគ្គជម្រុះប៉ុណ្ណោះដែលនឹងត្រូវបានទាក់ទងដើម្បីសម្ភាសន៍។ ស្ត្រីត្រូវបានលើកទឹកចិត្ត។
សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ ០៩៨ ៦៦៣ ២៣៦
---
វិទ្យុសំឡេងយុវជន VOY មានការគ្របដណ្តប់លើខេត្តជាច្រើនដូចជា ភ្នំពេញFM 91.5MHz , បាត់ដំបង ត្បូងឃ្មុំ កំពង់ធំ VOY FM 92MHz , សៀមរាប កំពត ព្រះសីហនុ VOY FM 94MHz ។
« ត្រលប់ទៅទំព័រដើម