ប៉ូលិសអូស្រ្តាលីនឹងប្រើdrone ដើម្បីប្រតិបត្តិការបង្រ្កាបភាវរកម្ម
SYDNEY, 28 May: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា យន្តហោះបញ្ជារDroneពីរគ្រឿងរបស់ប៉ូលីសនៅរដ្ឋ Queensland បានបញ្ចេញពត៌មានភ័ស្តុតាងថ្មីៗ ដែលបានប្រមូល ពីបទល្មើសនិងការត្រួតពិនិត្យសកម្មភាពឧក្រិដ្ឋ ដែលអាចនឹងត្រូវ ប្រើនៅក្នុងការប្រតិបត្ដិការប្រឆាំងភេរវកម្មនៅក្នុងប្រទេសអូស្ត្រាលី ។
រដ្ឋមន្រ្តីប៉ូលីសនៅរដ្ឋQueensland លោកស្រី Jo-Ann Miller បានថ្លែងថា ភស្តុតាងពីយន្តហោះគ្មានមនុស្សបើកនេះនឹងត្រូវបានប្រើនៅក្នុងករណីព្រហ្មទណ្ឌ ទោះជាយ៉ាងណាលោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការប្រើប្រាស់របស់ខ្លួននៅក្នុងប្រតិបត្តិការប្រឆាំងនឹងភេរវកម្មនោះទេ ដោយលោកស្រីលើកឡើងថាវាជារឿង សន្ដិសុខជាតិ។
លោកស្រីMiller បានថ្លែងថានេះជាស្ថានភាពនៃកន្លែងដែលយើងត្រូវឈររួបរួមជាមួយនឹង ប៉ូលិសសហព័ន្ធដែលសមភាគីរបស់យើង ដើម្បីធ្វើឱ្យប្រាកដថារដ្ឋ Queensland និងប្រទេសអូស្រ្តាលីគឺតែងតែមានសុវត្ថិភាព៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!