អាមេរិកដកគុយបាចេញពីរដ្ឋឧបត្ថម្ភភាវរកម្មជាផ្លូវការ
Washinton 30 May: សហរដ្ឋអាមេរិក បានដកប្រទេសគុយបាពីបញ្ជីខ្មៅ ប្រទេសកុម្មុយនិស្តនេះដែលបានឧបត្ថម្ភដល់ភេរវកម្ម ហើយ កាលពីថ្ងៃសុក្រ។ ដែលនេះជាជំហានមួយទៀតឆ្ពោះទៅកាន់ការរៀបចំឱ្យមានចំណងទាក់ទងគ្នាខាងការទូតជាថ្មីរវាងប្រទេសជាតិទាំងពីរនេះនៅក្រោយមានភាពមិនឈ្នះមិនចាញ់ប្រាំទសវត្សរ៍មកនោះ។
ក្នុងរយៈពេលខ្លីក្រោយពីបានជួបជាមួយលោកប្រធានាធិបតីគុយបា Raul Castro កាលពីខែមេសាមក លោកប្រធានាធិបតីសរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសអំពីគោលបំណងរបស់លោកក្នុងការដកប្រទេសគុយបាចេញពីបញ្ជីខ្មៅនោះនៅពេលដែលប្រទេសទាំងពីរនេះឈានជើងឆ្ពោះទៅកាន់ការបើកបេសកកម្មការទូតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងក្រុងឡាហាវ៉ាន (Havana)។សភាស.រ.អា.មានរយៈពេល៤៥ថ្ងៃដើម្បីជំទាស់នឹងចំណាត់ការនេះ ក៏ប៉ុន្តែសភាមិនបានប្រឆាំងនឹងវិធានការនេះទេ។
ជាមួយរយៈពេលនៃការពិនិត្យសើរើជាថ្មីនេះបានផុតកំណត់កាលពីថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេស អាមេរិក John Kerry បានដកប្រទេស Cuba ចេញពីបញ្ជីនេះជាផ្លូវការ។ អាមេរិក បាននិយាយថាខ្លួននៅមាន «កង្វល់និងការខ្វែងគំនិតច្រើនជាមួយគោលនយោបាយនិងសកម្មភាពជាច្រើនរបស់ប្រទេស Cuba»។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងការបរទេស អាមេរិក បាននិយាយថាប្រទេសជាកោះនៅជិត អាមេរិក នេះមិនបានគាំទ្រភេរវកម្មអន្តរជាតិទេក្នុងរយៈពេល៦ខែកន្លងទៅនេះហើយបានផ្តល់ការធានារ៉ាប់រងដល់ អាមេរិក ថាខ្លួននឹងមិនគាំទ្រភេរវកម្មទេក្នុងពេលអនាគតដែលជាលក្ខណៈវិនិច្ឆ័យដើម្បីដកប្រទេសគុយបាពីបញ្ជីខ្មៅនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!