អ៊ីរ៉ង់នឹងមិនពិភាក្សាអំពីការត្រួតពិនិត្យ តំបន់យោធារបស់ខ្លួននៅក្នុងការចរចានុយក្លេអ៊ែរនោះទេ
TEHRAN, May 30: អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់លោក Abbas Araqchi បានថ្លែង កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងមិនពិភាក្សាអំពីការត្រួតពិនិត្យ តំបន់យោធារបស់ខ្លួននៅក្នុងការចរចានុយក្លេអ៊ែរដែលកំពុងបន្តជាមួយមហាអំណាចពិភពលោកនោះទេ។
លោក Araqchi បានឱ្យដឹងថា អ្នកចរចារបស់ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាចិត្តដើម្បីធ្វើតាម ការសម្រេចចិត្តនិងគោលការណ៍ណែនាំរបស់មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ដែលទើបតែបានច្រានចោលការអំពាវនាវឱ្យមានការត្រួតពិនិត្យ តំបន់យោធារបស់ប្រទេសអ៊ីរ៉ង់និងការសំភាសន៍ជាមួយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយដាក់ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយនៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។ Araqchi បានថ្លែងថា យើងបានជូនដំណឹងយ៉ាងច្បាស់ឲ្យភាគីម្ខាងទៀតថា(បញ្ហានៃការត្រួតពិនិត្យនិងការសម្ភាសន៍នេះ) នឹងមិនមាននៅលើរបៀបវារៈនៃការចរចានេះទេ ។
លោក Araqchi បានឱ្យដឹងនៅទីក្រុងវីយេន កាលពីថ្ងៃពុធថា តំណាងរបស់ប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកកំពុងធ្វើការលើ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយដែលអាចធ្វើទៅបាន ហើយកិច្ចពិភាក្សាគ្នានឹងបន្តទៅតាមពេលវេលាដែលត្រូវការជាចាំបាច់។លោកបានលើកឡើងថា ការជជែកពិភាក្សាពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេរ៉ង់ទំនងជានឹងពង្រីកហួសពីថ្ងៃទីខែមិថុនានេះ ។
ទោះយ៉ាងណាសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមិនបានគិតចង់ផ្នែកបន្ថែមពេលវេលារឿងការចរចារនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យហួសពីថ្ងៃទី៣០ខែមិថុនានោះទេ។
សូមជំរាបជូនថា ក្រុម P5 + 1 មាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ីនិងប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដែលអាចទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាក្រុងតេហេរ៉ង់ត្រឹមថ្ងៃផុតកំណត់នេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!