សហរដ្ឋអាមេរិក ពិភាក្សាបញ្ចប់បញ្ហានុយក្លេអ៊ែរចុងក្រោយបំផុត ជាមួយសមភាគីអ៊ីរ៉ង់
Xin Hua 31, May រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី និង សមភាគីអ៊ីរ៉ង់លោក មហាម៉េដ ចាវ៉ាដ ហ្សរីស្ស បានជួបប្រជុំគ្នាពិភាក្សា ស្តីពីភាពខុសគ្នា និងបញ្ហានៅសេសសល់ នៃបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់។ ដែលកិច្ចប្រជុំរវាងមន្រ្តីជាន់ខ្ពស់អាមេរិក និងអ៊ឺរ៉ង់នាពេលនេះ បានប្រើរយៈពេលជាង ៦ម៉ោង កាលពីថ្ងៃទី ៣០ ឧសភា។
គួររំលឹកថា នៅសល់តែ ៤សប្តាហ៍ទៀតប៉ុណ្ណោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ត្រូវបានផុតកំណត់ នៅថ្ងៃទី ៣០ ខែមិថុនា ។ រយៈពេល ៤សប្តាហ៍ចុងក្រោយនេះ ជារយៈពេលទូលំទូលាយ សម្រាប់ធ្វើការដោះស្រាយបញ្ហាជាប់គាំងយ៉ាងយូរ ជាង ១២ ឆ្នាំមកហើយ ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ នៅអ៊ីរ៉ង់ដែលមានភាពចន្លោះប្រហោង មិនទាន់បានបំពេញ ហើយក្នុងការប្រជុំនៅថ្ងៃសៅរ៍ម្សិលមិញនេះ ពុំត្រូវបានទម្លាយចេញនូវពត៌មានពីការចចារ បញ្ហាជាប់គាំងនេះយ៉ាងណានោះទេ។
បើយោងតាមគណៈប្រតិភូ របស់អ៊ីរ៉ង ការពិភាក្សានេះ នឹងត្រូវបានធ្វើឡើងម្តងទៀត នៅសប្តាហ៍ក្រោយ នៅទីក្រុង វីយ៉ែន ជាមួយនិងអនុរដ្ឋមន្រ្តីការបរទេស និងអ្នកជំនាញ។
កិច្ចព្រមព្រៀងជំហ៊ានដំបូង លើកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ ដែលធ្វើឡើងកាលពីថ្ងៃទិ២៤ ខែវិច្ឆិការ ឆ្នាំ ២០១៣ ជាមួយនឹងមហាអំណាចពិភពលោក សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ក្នុងកិច្ចព្រមព្រៀងនាពេលនោះ គឺតម្រូវអោយភាគីអ៊ីរ៉ង់ ផ្អាកសកម្មភាព នុយក្លេអ៊ែរ ជាមួយនិងថ្នូរ ជាការបន្ធូរបន្ធយទណ្ឌកម្ម ដែលបានជាពេលវេលាដ៏សំខាន់ ក្នុងការចរចារការទូតដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
គូសបញ្ជាក់ថា មុននឹងរយៈពេលនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជិតផុតហើយនោះ ការចរចារបញ្ចប់បញ្ហានៅសេសសល់ ត្រូវបានខកខានចំនួនពីរលើករួចមកហើយ កាលពីខែមិថុនា និងខែវិច្ឆិការ ជាចុងក្រោយ ពួកគេបានកំណត់ទី ៣១ ខែមីនាឆ្នាំ ២០១៥ ដែលជាថ្ងៃផុតកំណត់ថ្មីសម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌនយោបាយនិងថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះសម្រាប់ការការចរចារចុងក្រោយ ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅអ៊ីរ៉ង់ ៕
ដោយ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!