ពលករខ្មែរ រងគ្រោះចំនួន៣៩នាក់នៅប្រទេសឥណ្ឌូនេស៊ី បានមកដល់កម្ពុជា នៅថ្ងៃនេះ
ពេលនេះ ពលករខ្មែរ រងគ្រោះចំនួន៣៩នាក់នៅប្រទេសឥណ្ឌូនេស៊ី បានមកដល់ប្រទេសកម្ពុជា ស្រុកកំណើតហើយ បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្រ្គោះពីទូកនេសាទ ថៃនៅតំបន់កោះបេនជីណា (Benjina) ប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងមក។ នេះបើតាមការអោយដឹង ពីលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា សរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២មិថុនានេះ។
លោក ហោ ណាំហុង ក៏បានអោយដឹងទៀតថា ក្នុងនោះក៏មាននារីខ្មែរម្នាក់ ដែលត្រូវមេខ្យល់នាំយកទៅធ្វើការ ដោយ ខុសច្បាប់នៅប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានស្ថានទូត សហការយ៉ាងជិតស្និត ជាមួយអង្គការ ទេសន្តរ ប្រវេសន៍អន្តរជាតិ ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែររងគ្រោះទាំង៣៩នាក់ខាងលើ មកកម្ពុជាវិញ នៅថ្ងៃទី ២ ខែមិថុនា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!