អ្នកទស្សនាខកចិត្ត ដែលកម្ពុជា មិនអាចយកឈ្នះឡាវបាន
ចុងបញ្ចប់ ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមតែរក្សាលទ្ធផលស្មើគ្នា គឺ១ ទល់នឹង ១ ជាមួយក្រុមជម្រើសជាតិឡាវ ក្នុងការប្រកួតមិត្តភាពរវាងប្រទេសទាំងពីរ នៅយប់ថ្ងៃអង្គារិ៍ នេះ។
ការជួបគ្នារវាងក្រុមកីឡាករបាល់ទាត់មិត្តភាពរវាងប្រទេសទាំងពីរ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នៅយប់នេះ បើទោះបីជាកម្ពុជា ទទួលបានមួយគ្រាប់មុនក៏ដោយ ក្នុងនាទី ទី ៤៥ ដោយកីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី នៅទីបំផុតនាទីទី៥០ កីឡាករឡាវ ឈ្មោះ Phimmasel បានស៊ុតបញ្ចូលទី បាន១ គ្រាប់វិញ ។
យុវជន ប៉ាក រី ជានិស្សិតឆ្នាំ ទី៣ នៃវិទ្យាស្ថានពហុបច្ចេកទេស (NTTI) បានលើកឡើងថា កម្ពុជាមានឱកាសយកឈ្នះភាគីឡាវ ក្នុងការស៊ុតបញ្ចូលទីជាច្រើនគ្រាប់ ប៉ុន្តែបែរជាមិនចូល ។ យ៉ាងណាយុវជនរូបនេះ លើកឡើងថា កីឡាករកម្ពុជា ពិតជាធ្វើបានល្អណាស់ នៅយប់នេះ។
ដោយកញ្ញា ឡុង គីមម៉ារីតា
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!