មនុស្ស១៤នាក់ត្រូវបានជួយសង្រ្គោះនៅក្នុងហេតុការណ៍លេចនាវា នៅទន្លេរយ៉ាងហ្សេរប្រទេសចិន
WUHAN, June 3: អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស១៤នាក់ត្រូវបានជួយសង្គ្រោះនិងប្រាំពីរនាក់ត្រូវបានគេអះអាងថា ស្លាប់ជាង 24 ម៉ោងមកហើយ បន្ទាប់ពីនាវាដឹកអ្នកដំណើរ៤៥៦នាក់ នៅទន្លេយ៉ាងស្សេបានក្រឡាប់លេចនៅក្នុងប្រទេសចិន។
បើតាមក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា អាចនឹងមានរស់រានមានជីវិតបន្ថែមទៀតក្នុងគំនរបាក់បែកដែលបានអណ្តែត ប៉ុន្តែខ្យល់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងកំពុងរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះនេះហើយមនុស្ស ជាង៤៣០ នាក់នៅតែកំពុងបាត់ខ្លួននៅឡើយ។
បើយោងតាមប្រធានក្រុមនាវិក និងប្រធានវិស្វករដែលបានរួចជីវិតពីឧបទ្ទវហេតុនេះបានអះអាងថា នាវាមានឈ្មោះថា Eastern Star បានលេចនៅក្នុងរយៈពេលមួយឬពីរនាទី បន្ទាប់ពីវាបានរងនូវការវាយប្រហារពីខ្យល់ព្យុះនៅ Jianliភាគកណ្តាលខេត្ត Hubei កាលពីយប់ថ្ងៃចន្ទនេះ ។
ប្រធានភ្នាក់ងារជួយសង្រ្គោះប្រចាំនៅទន្លេ (Yangtze) បានថ្លែងថា នៅម៉ោងប្រមាណជា៩យប់ មនុស្ស ១២ នាក់ត្រូវបានជួយសង្គ្រោះពីទឹក និងមនុស្សពីរនាក់ទៀតត្រូវបានជួយសង្គ្រោះពីគំនរ នាវាបាក់បែក នោះ។ក្រុមអ្នកមុជទឹកបានចុះរុករកក្រោមទឹក ស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈពេលដែលការស្វែងរកនៅលើទន្លេនេះបានពង្រីករហូតដល់១៥០ គីឡូម៉ែត្រផ្នែកខាងក្រោមនៃតំបន់កើតហេតុហើយនឹងបន្តរុករករហូតទៅដល់២២០ គីឡូម៉ែត្រ។
ក្រុមការងារ ចំនួន ៤០០០នាក់រួមទាំងប៉ូលីសនិងទាហាន មកពីកងទ័ពជើងទឹកចិនក៏បានចូលរួមនៅក្នុងបេសកកម្មជួយសង្គ្រោះនេះដែរ។គេបានបង្ហើបថា អ្នកដែលជិះនៅលើនាវានេះ ភាគច្រើនជាមនុស្សចាស់ដែលជាភ្ញៀវទេសចរ បានចេញដំណើរពីទីក្រុងណានជីងភាគខាងកើតប្រទេសចិនកាលពីថ្ងៃទី២៨ ខែឧសភាទៅកាន់ទីក្រុង Chongqing តាមដងទន្លេដ៏វែងជាងគេបំផុតរបស់ប្រទេសចិនមួយនេះ។
ក្រសួងដឹកជញ្ជូនបាននិយាយថាមានមនុស្សជាង៤៥៦នាក់បានជិះនៅលើនាវានេះ ក្នុងនោះមាន ៤០៥នាក់ជាអ្នកដំណើរ ៤៦ជាមគ្គុទេសទេសចរនិងក្រុមនាវិកចំនួនប្រាំនាក់៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!