ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាដ៏ប្រល័យ (MERS) បានកើនឡើងដល់ ៣០ករណីហើយនៅប្រទេសកូរ៉េខាងត្បូងខណៈពីរនាក់បានស្លាប់
SEOUL, June 3 : ក្រសួងសុខាភិបាលបានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងដែលបានធ្វើតេស្តវិជ្ជមានរោគសញ្ញាជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាដ៏ប្រល័យ (MERS) បានកើនឡើងដល់ ៣០ករណីហើយបើគិតមកត្រឹមថ្ងៃពុធនេះ ដែលជាចំនួននេះត្រូវបានកំណត់ជាថ្មី។
ប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសថា មានអ្នកស្លាប់បាត់បង់ជីវិត ដំបូងចំនួនពីរនាក់ ដោយសារជំងឺផ្លូវដង្ហើម (MERS) ដែលធ្លាប់ឆ្លងរីករាលដាលពីតំបន់មជ្ឈឹមបូព៌ា ព្រមទាំងបានឆ្លងទៅមនុស្ស២៥នាក់ ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ ស្របពេលដែលរដ្ឋាភិបាលកំពុងបង្កើនការក្រើនរំលឹកដល់សារធារណជន ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងមមាញឹកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនេះ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥នេះ។
សូមជម្រាបថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់មនុស្សចំនួន៧០០នាក់ ឲ្យនៅដាច់ដោយឡែកដោយសង្ស័យថា មានឆ្លងមេរោគ MERS នេះ។
ដោយឡែកអង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានបង្ហាញតួលេខថា ករណីអ្នកឆ្លងសរុបជុំវិញពិភពលោកមានចំនួន១.១៦១នាក់ ក្នុងមនុស្សយ៉ាងហោចណាស់៤៣៦នាក់ អាចប្រឈមមុខនឹងការបាត់បង់ជីវិត៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!