រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអោយពលរដ្ឋរស់នៅក្នុងក្រុង កាត់បន្ថយការប្រើប្រាស់ និងសន្សំសំចៃទឺក ដើម្បីអាចមានលទ្ធផលប្រើប្រាស់ទឹកបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋទូទៅ
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអោយពលរដ្ឋរស់នៅក្នុងក្រុង កាត់បន្ថយការប្រើប្រាស់ និងសន្សំសំចៃទឺក ដើម្បីអាចមានលទ្ធផលប្រើប្រាស់ទឹកបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋទូទៅ ។
ជាមួយនឹងស្ថានភាពនៃការខ្វះទឹក នាពេលបច្ចុប្បន្ន ក្នុងចំណោមវិធានការនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ចេញ ក៏មានវិធានការមួយដែលសូមសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាខណ្ឌក្នុងក្រុង សូមកាត់បន្ថយការប្រើប្រាស់ទឹក និងសន្សំសំចៃខ្ពស់ ដើម្បីអាចអោយបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ អាចមានលទ្ធភាពប្រើប្រាស់ទឹកគ្រប់គ្រាន់ដូចគ្នា ។
សូមជម្រាបជូនថា សមត្ថភាពផលិតទឹករបស់រាជធានីភ្នំពេញ បច្ចុប្បន្នមានចំនួន ៦០០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈពេលដែលតម្រូវការនៃការប្រើប្រាស់របស់ពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានរហូតទៅដល់ជាង ៧០០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!