នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់បាននិយាយថាក្រុមសម្ព័ន្ឋមិត្ត របស់ខ្លួនមិនបានប្រឹងឲ្យអស់លទ្ឋភាព ក្នុងការប្រយុទ្ឋ បរឆាំងនឹងក្រុមISនោះទេ
Iraq June 03:នាយករដ្ឋមន្រ្តីរបស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអង្គារនេះ បានចោទប្រកាន់រដ្ឋាភិបាលចម្រុះអន្ដរជាតិប្រយុទ្ធប្រឆាំងរដ្ឋអ៊ីស្លាមថាមិនបានធ្វើឲ្យអស់លទ្ឋភាព ដើម្បីដោះស្រាយជាមួយក្រុមនេះនោះទេ ហើយលោកក៏បានថ្លែងដែរថា សមាជិកដ៏សំខាន់ដូចជាអារ៉ាប៊ីសាអូឌីតមិនបានទប់ស្កាត់លំហូរពួកយុទ្ធជនបរទេសដែលបានធ្វើដំណើរទៅចូលរួមជាមួយពួកISនោះទេ។
បណ្តាប្រទេសនៅភាគខាងកើត ភាគខាងលិច និងមជ្ឈិម នៅក្នុងក្រុមចម្រុះបានជួបប្រជុំនៅសប្តាហ៍នេះនៅទីក្រុងប៉ារីស។ក្នុងចំណោមនោះមានរបៀបវារៈមួយរបស់ពួកគេ គឺការបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីរ៉ាក់ឲ្យស្តារទំនាក់ទំនងរបស់ខ្លួនជាមួយជនជាតិភាគតិចស៊ុននីរបស់ប្រទេសអ៊ីរ៉ាក់។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីដំណើរថយក្រោយខាងផ្នែក យោធាដ៏ធំបំផុតរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ នៅក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ កាលពីថ្ងៃទី ១៧ ខែឧសភា ក្រុមរដ្ឋអ៊ីស្លាមបានរឹបអូសទីក្រុងរ៉ាម៉ាឌី ពីការចុះខ្សោយរបស់កងទ័ពអ៊ីរ៉ាក់ វាជារដ្ឋធានីនៃខេត្ត Anbar ដែលពោរពេញ ដោយក្រុមនិកាយស៊ុននីលើសលុបមានចំងាយតែ៩០ គីឡូម៉ែត្រភាគខាងលិច ទីក្រុងបាដាដ។
ចាប់តាំងពីពេលនោះមកកងទ័ពរដ្ឋាភិបាលនិងពួកជីវពលនិកាយស៊ីអ៊ីត បានកសាងឡើងនៅទីតាំងជុំវិញទីក្រុងនេះ។ ក្រុមនិកាយស៊ុននីជាច្រើនរបស់អ៊ីរ៉ាក់មិនចូលចិត្តជនជាតិភាគតិចរដ្ឋអ៊ីស្លាមនិកាយស៊ុននីដែលកាន់វិន័យតឹងរឹងនោះទេ បន្ទាប់មកក៏មានការប្រយុទ្ឋបង្ហូរឈាមគ្នា ដោយសារតែការប្រកាន់និកាយរៀងៗខ្ហួននេះឯង។
នាយករដ្ឋមន្រ្តីលោក Haider Al Abadi អាចត្រឹមតែបញ្ចុះបញ្ចូលក្រុម កុលសម្ព័ន្ធស៊ុននីដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមដោយបានបង្ហាញថា លោកអាចគ្រប់គ្រងពួកជីវពលនិកាយស៊ីអ៊ីតដ៏មានឥទ្ធិពលផ្នែកយោធាដែលបានពឹងពាក់រហូតមកទល់នឹងពេលនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!