ក្រុមយោធាចំរុះដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតបានបន្តការ វាយប្រហារតាមផ្លូវអាកាសនៅយេម៉េន
Yemen Sana’a, June 03:អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ក្រុមសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានអង្រួនរដ្ឋធានី សាណា ប្រទេសយេម៉ែនសាជាថ្មី នៅថ្ងៃពុធនេះ ដោយតម្រង់គោលដៅទៅលើមូលដ្ឋានយោធា ដែលលេចធ្លោជាងគេរបស់ក្រុម Houthi ។
ក្រុមមន្ត្រីរបស់ក្រុមឧទ្ទាមHouthiបាននិយាយថា មានអ្នកស្លាប់និងរបួស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេទាក់ទិននឹងបញ្ហានេះ។ក្រុមអ្នកស្រុកបានឃើញរថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ។
បុរសម្នាក់បានឈ្មោះ Assem ប្រាប់ រ៉យទ័រតាមទូរស័ព្ទថា ការផ្ទុះនេះបានធ្វើឱ្យលោកលោតចុះពីលើគ្រែ " ។ ស្រុកបាននិយាយថា យន្តហោះចម្បាំងបានចាប់ផ្តើមធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួនដប់លើកនៅភាគខាងជើងក្រុងសាណាបណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌិត បានចាប់ផ្តើមការវាយប្រហារតាមអាកាសក្នុងប្រទេសយេម៉ែនកាលពីខែមីនានៅក្នុងយុទ្ធនាការមួយដើម្បីជួយស្រោចស្រង់អំណាច លោកប្រធានាធិបតីយេម៉ែន Abd-Rabbu Mansour Hadi ឡើងវិញ។ លោក Hadi បានភៀសខ្លួនទៅក្រុងអាដេនកាលពីខែមីនាបន្ទាប់ពីពួកយុទ្ធជន Houthi បានចាប់ផ្តើមរុលទៅភាគខាងត្បូងទីក្រុងកំពង់ផែ ចំពេលដែលមានការជាប់គាំងខាងនយោបាយ ។
សមាជិកក្រុម Houthi រឹបអូសយករដ្ឋធានីសាណា កាលពីខែកញ្ញាបន្ទាប់ពីអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការខកចិត្តមួយក្នុងការបញ្ចុះបញ្ចូលរបស់រដ្ឋបាលលោក Hadi ឲ្យទទួលស្គាល់ពួកគេចូលទៅក្នុងប្រព័ន្ធនយោបាយ។ ពួកគេក៏បាននិយាយថាពួកគេ កំពុងតែព្យាយាមបញ្ឈប់អំពើពុករលួយរបស់មន្រ្តី ជាន់ខ្ពស់ក្នុងរដ្ឋបាលលោក Hadi ផងដែរ។
អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃពុធនេះ បានកំទេចផ្ទះ មេដឹកនាំរបស់ក្រុម Houthi នៅភាគ កណ្តាលខេត្ត Ibb, និងតាមតំបន់គោលដៅនានានៅភាគខាងជើងខេត្ត Saada និងខេត្ត Lahj នៅភាគខាងត្បូង៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!