ប្រទេសរុស្ស៊ីបានសន្យាថានឹងរៀបចំ FIFA World Cupដ៏អស្ចារ្យ នៅឆ្នាំ 2018ខាងមុខនេះ
Russia, June 04: គណៈកម្មាធិការអង្គការរៀបចំកិច្ចការផ្ទៃក្នុងរុស្ស៊ីឬ (LOC) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានគោរពតាមការសម្រេចចិត្តរបស់លោក Sepp Blatter ក្នុងការលាលែងពីតំណែងជាប្រធាន FIFA ហើយក៏បានសន្យាមកកាន់ពិភពលោកផងដែរថា រុស្ស៊ីនឹងរៀបចំការប្រកួត World Cup ដ៏អស្ចារ្យមួយនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។
បើតាមប្រទេសរុស្ស៊ីថា គណៈកម្មាធិការអង្គការរៀបចំកិច្ចការផ្ទៃក្នុងរុស្ស៊ី បានគោរពយ៉ាងខ្ពង់ខ្ពស់សម្រាប់ការ សំរេចចចិត្តលាលែងពីតំណែងរបស់លោក Joseph S. Blatterពីប្រធាន FIFA ដែលលោកបានធ្វើកាន់កាប់តំណែងនេះជិតពីរទសវត្សរ៍មកហើយ។ក្នុងសេចកតីថ្លែងការណ៍នោះបានឲ្យដឹងថា យើងយល់ពីការរួមចំណែកយ៉ាងធំសម្បើមដែលលោក Blatterបានធ្វើក្នុងតួនាទីជាប្រធានFIFA របស់លោក ដើម្បីការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ នៅគ្រប់កម្រិតទាំងអស់ក្នុងព្រឹត្តិការណ៍ FIFA World Cup ។
២០១៨ FIFA World Cup នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅលើទឹកដីនៃប្រទេសធំជាងគេរបស់ពិភពលោកនេះឬទឹកដីខ្លាឃ្មុំទឹកកក។ រុស្ស៊ី LOC ២០១៨ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ FIFAដើម្បីឆ្ពោះទៅរកគោលដៅ ដែលគ្រប់គ្នាចង់បាននាពេលបច្ចុប្បន្ននេះ។យើងនឹងរក្សានិរន្តភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់ដើម្បីផ្តល់ជូននូវការធានាឲ្យបានគ្រប់កម្រិតខ្ពស់បំផុតរបស់អង្គភាពមួយនេះ សម្រាប់ភ្ញៀវនិងអ្នកចូលរួមការប្រកួតនិងផ្តល់នូវពិធីដ៏អស្ចារ្យមួយក្នុងពិភពកីឡាបាល់ទាត់ទៅឱ្យអ្នកគាំទ្រទាំងអស់ក្នុងសកលលោក។
LOC បានបន្ថែមទៀតថា ការចាប់ឆ្នោតដំបូងនឹងប្រព្រឹត្តទៅដូចដែលបានគ្រោងទុកក្នុងទីក្រុង Saint Petersburg នៅថ្ងៃទី 25 ខែកក្កដាឆ្នាំនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!