ក្រុមអ្នកជួយសង្រ្គោះបានចោះទូក ដែលលេចស្វែងរក អ្នករស់រានមានជីវិតនៅក្នុងហេតុការណ៍លេចនាវានៅចិន
Yangtze China May 04:ក្រុមអ្នកជួយសង្គ្រោះបានកាត់ចោះនាវាកម្សាន្ត ដែលបានលិចកាលពីថ្ងៃចន្ទកន្លងមកនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងប្ថែមទៀត ក្នុងការរុករកអ្នកនៅរស់ត្រូវបាន គេ ជឿថាបានជាប់នៅខាងក្នុងនាវានេះ។
ការលេចនាវា The Eastern Star នៅទន្លេ Yangtze បានក្លាយទៅជាគ្រោះថ្នាក់ផ្នែកដឹកជញ្ជូនដ៏ប្រល័យបំផុតរបស់ចិនក្នុងរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ។ មានមនុស្សជាង 450 នាក់បានជិះនៅលើនាវានេះ នៅពេលដែលវាបានក្រឡាប់លេចកាលពីយប់ថ្ងៃចន្ទកន្លងមក បន្ទាប់ពីត្រូវបានវាយប្រហារដោយព្យុះនៅតំបន់ ជៀនលី ខេត្តហួប៉ី ។
មានតែមនុស្ស១៤នាក់ប៉ុណ្ណោះដែលត្រូវបានគេរកឃើញថា នៅរស់រានមានជីវិតត្រូវបានជួយសង្គ្រោះហើយមានសាកសព៦៥នាក់បានរកឃើញ និងមនុស្សជាង៤០០ នាក់ដែលនៅតែបាត់ខ្លួននៅឡើយ។
មជ្ឈមមណ្ឌលជួយសង្គ្រោះនៅតំបន់នោះបានប្រាប់ស៊ីនហួថា ក្រុមអ្នកជួយសង្គ្រោះបានគ្រោងនឹងកាត់ច្រៀកនាវានេះជាប្រឡោះបួនជ្រុងប្រវែងពី55ទៅ60cm ផ្នែកខាងក្រោមនាវាដែលបានផុសឡើង ដើម្បីឲ្យអ្នកមុជទឹករចូលទៅធ្វើកិច្ចការសង្រ្គោះបានល្អប្រសើរជាងមុន។
ក្រុមការងារ ចំនួន ៤០០០នាក់រួមទាំងប៉ូលីសនិងទាហាន មកពីកងទ័ពជើងទឹកចិនក៏បានចូលរួមនៅក្នុងបេសកកម្មជួយសង្គ្រោះនេះដែរ។គេបានបង្ហើបថា អ្នកដែលជិះនៅលើនាវានេះ ភាគច្រើនជាមនុស្សចាស់ដែលជាភ្ញៀវទេសចរ បានចេញដំណើរពីទីក្រុងណានជីងភាគខាងកើតប្រទេសចិនកាលពីថ្ងៃទី២៨ ខែឧសភាទៅកាន់ទីក្រុង Chongqing តាមដងទន្លេដ៏វែងជាងគេបំផុតរបស់ប្រទេសចិនមួយនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!