លោកនាយករដ្ឋមន្ត្រីផ្ញើសារលិខិតចូលរួមក្នុងឱកាសប្រារព្វទិវា បរិស្ថានពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតចូលរួមក្នុងឱកាសប្រារព្វទិវាបរិស្ថានពិភពលោក ឆ្នាំ២០១៥ ដែលរៀបចំឡើងនៅថ្ងៃស្អែកនេះ។ ចំណែកសង្គមស៊ីវិល ព្រួយបារម្ភថា បំរែបំរួលការអាកាសធាតុកំពុងជះឥទ្ធិពលលើកម្ពុជា។ សង្គមស៊ីវិល ថាគួរតែនាំគ្នាដាំដើមឈើឡើងវិញ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិតចូលរួមក្នុងឱកាសប្រារព្វទិវាបរិស្ថានពិភពលោក ថ្ងៃទី៥មិថុនា ឆ្នាំ២០១៥ស្អែកនេះ។
ក្នុងលិខិតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រួយបារម្ភថា បច្ចុប្បន្ននេះពិភពលោក កំពុងទទួលរងឥទ្ធិពលនៃការបំរែបំរួលអាកាសធាតុ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហើយនៅប៉ុន្មានឆ្នាំងចុងក្រោយនេះ កម្ពុជាបានប្រឈមនឹងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្រ្តាក់ ដែលបង្កអោយមានគ្រោះថ្នាក់ដល់ អាយុជីវិត ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និង ខាត់បង់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។ លិខិតនេះបន្តថា ចំពោះមុខបញ្ហាប្រឈម ទាំងនេះ រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវជំហរជាអ្នកថែរក្សា ការពារបរិស្ថាន និងធានាអោយបាននូវការប្រើ ប្រាស់ធនធានធម្មជាតិ អោយបានសមស្រប។ វិធានបន្សុំា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ បង្កើនផលិតភាពកសិកម្ម ការអភិវឌ្ឍប្រព័ន្ធស្រោចស្រព ផ្ទៃដី និងការគ្រប់គ្រងធនធានទឹកសំដៅកាត់បន្ថយភាពងាយរងគ្រោះ និងគ្រោះធម្មជាតិ ព្រមទាំងវិធាន ការមួយចំនួនទៀត។
ក្នុងឱកាសប្រារព្វទិវាបរិស្ថានពិភពលោកឆ្នាំ២០១៥នេះ ក្រសួងបរិស្ថាន បានជួនដំណឹងដល់អាជ្ញាធរខណ្ឌទាំង១២ មន្ទីរអង្គភាពនានា ដើម្បីបំផុសអោយមានការចូររួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ក្រោមពាក្យស្លោកបាំ្រពីរពាក់លានសុបិន ភពផែនដីតែមួយរស់នៅដោយចីរភាព ។ សកម្មជនបរិស្ថានព្រួយបារម្ភនិងធនធានធម្មជាតិ បើកម្ពុជា គ្មានវិធានការជាក់ល័ក្ខ ក្នុងការការពារបរិស្ថាន។
ក្រសួងបរិស្ថាន បានជំរុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដូចជា លោក ថុន រដ្ឋា សកម្មជនការពារតំបន់អារែងខេត្តកោះកុង យល់ថាការឡើងកំដៅ គ្រោះរាំងស្ងួត ភ្លៀង មិនទៀងទាត់នេះ គឺបណ្តាមកពីការបាត់បង់ ឬកង្វះធនធានធម្មជាតិ។ លោកបន្តថាកម្ពុជានៅមានធនធានធម្មជាតិច្រើនណាស់ ដូច្នេះប្រជាជនកម្ពុជាត្រូវចូលរួមការពារ ទាំងអស់គ្នា ហើយលោកចង់ឃើញ រដ្ឋាភិបាល ការពារធនធានធម្មជាតិ ក៏ដូចជាបរិស្ថានដោយ មានការកំណត់ក្នុងច្បាប់ និងរឹតបន្តឹង ចំពោះអ្នកដែល កាប់បំផ្លាញ់ព្រៃឈើទាំងនោះឲ្យមានប្រសិទ្ធភាព។
ជាវិធានការដើម្បីទប់ទល់និងការឡើងកំដៅ និងគ្រោះធម្មជាតិផ្សេងៗ សកម្មជនបរិស្ថានមួយរូប លោក ម៉ៅ ច័ន្ទសុវណ្ណី ដែលធ្លាប់ចូលរួមក្នុងសកម្មភាពជាច្រើនក្នុងការការពារធនធានធម្មជាតិ នៃតំបន់ព្រៃឡង់យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវការពារព្រៃឈើជាអត្ថិភាព ដាំព្រៃឈើឡើងវិញ បញ្ឍប់ការកាប់ព្រៃ ក្នុងរូបភាពជាព្រៃសម្បទានជាដើម។
លោក តឹក វណ្ណារ៉ា ប្រធានវេទិការអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) លើកឡើងថា អង្គការលោក និងប្រារព្ធកម្មវិធីនេះ ជាមួយក្រសួងបរិស្ថាន រួមជាមួយអង្គការក្រៅរដ្ឋាភិបាលដទៃទៀត។ លោកបានបែងចែកបរិស្ថាននៅកម្ពុជា ជាបីពណ៌ គឺពណ៌ខៀវ បៃតង់ និងថ្នោត លោកថាស្ថានភាពបរិស្ថានបៃតង់ ខាវ នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងតែប្រឈម ដោយសារការបាត់បងព្រៃឈើ និងពណ៌ថ្នោតគឺបញ្ហាប្រឈមចំពោះការ គ្រប់គ្រង់សំណងរឹងនិងរាវ។
ដោយលោក ជា តាគីហ៊ីរ៉ូ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!