អន្តរក្រសួងគាំទ្រគម្រោងបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» នៅខេត្តព្រៃវែង
នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសំណាក់លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ,លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ផងដែរ ។
កិច្ចប្រជុំនេះ មានគោលបំណង ចែករំលែកអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី ក្នុងការដាក់ជាតំបន់ការពារធម្មជាតិដំបូងរបស់ខេត្តព្រៃវែង និងធ្វើការពិគ្រោះយោបល់ចុងក្រោយ អំពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍ទួលព័ន្ធតាឡី»។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រចំពោះការបង្កើតតំបន់ការពារធម្មជាតិនេះ ដែលមានវិសាលភាពផ្ទៃដីចំនួន ៣៩២៤ ហិកតា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!