គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យសំណើសុំអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ៣
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើសុំអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ។
របៀបវារៈចំនួន៣ ដែលរដ្ឋសភា លើកយកមកធ្វើការពិភាក្សា និងអនុម័ត រួមមាន ៖
១- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ។
២- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ។
៣- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!