នៅថ្ងៃទី ១២ សីហា កម្ពស់ទឹកក្នុងអាងទឹកតាម៉ុក បានស្រកចុះ ០,១៧ម៉ែត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា កម្ពស់ទឹកក្នុងអាងទឹកតាម៉ុក បានស្រកចុះ ០,១៧ម៉ែត្រ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាងមាន ៣,៦៤ម៉ែត្រ ធៀបនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ទឹកបានស្រកចុះ ០,១៧ម៉ែត្រ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានគូសបញ្ជាក់ដែរថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នន គឺ ៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!