សិក្ខាកាមយោធាកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិលេីកទី៦ នៅសហព័ន្ធរុស្ស៊ី
ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្ហាញនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ក្នុងកម្មវិធីពិព័រណ៍យោធា និងការប្រកួតកីឡាយោធាអន្តរជាតិលើកទី ៦ ឆ្នាំ ២០២០ ។
ក្នុងនាមព្រះរាជាណាចក្រកម្ពុជា សិក្ខាកាមយោធាកម្ពុជាចំនួន ៧ រូប ដែលកំពុងសិក្សានៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពពិសេសឆ័ត្រយោង ទីក្រុង រ៉ាហ្សាន់ ( Ryazan ) ប្រទេសរុស្ស៊ី បានចូលរូមក្នុងព្រឹត្តិការណ៍បើកកីឡាអន្តរជាតិ លេីកទី ៦ ឆ្នាំ ២០២០ ដែលមានការចូលរួមចំនួន ១០ប្រទេសលេីសកលលោក ។
សិក្ខាកាមយោធារបស់កម្ពុជាទាំង ៧រូប ដែលចូលរួមប្រកួតកីឡាយោធាអន្តរជាតិ លើកទី ៦ ឆ្នាំ ២០២០ នេះ រួមមាន ៖ ១.នាយចំណង់ ថ្លៃ សំរិទ្ធ ជាប្រធានក្រុម ២. នាយចំណង់ ច័ន្ទ សុវណ្ណតារា ៣. នាយចំណង់ ខឹម សុខខុម ៤. នាយចំណង់ មាស ឡាអុល ៥. នាយចំណង់ អា វិចិត្ត ៦.នាយចំណង់ រុំ សារ៉ាត និង ៧. នាយចំណង់ រឿន សុថុន ។
ក្នុងព្រឹត្តិការណ៍នេះ មាន ៤ វិញ្ញាសារប្រកួត ដោយវិញ្ញាសារទី១ ៖ លោតឆ័ត្រ កំពស់៦០០ម៉ែត + លីឆ័ត្ររត់ ១គ.ម + រត់១០ គ.ម(រត់កាម៉ង់ដូ លេីខ្លួនមានសម្ភារចាប់ពី ៨គីឡូក្រាមឡេីង ) , វិញ្ញាសារទី២ ៖ រត់១០គ.ម+រត់៥០០ម បីដង បាញ់បីកាយវិការ (ដេក អង្គុយ ឈរ) ក្នុងមួយកាយវិការបាញ់៥គ្រាប់ , វិញ្ញាសារទី៣ ៖ រត់រកចំណុចទីតាំងលេីផែនទី (រយ:ពេលបីម៉ោង) , វិញ្ញាសារទី៤ ៖ រត់៤គ.ម+រត់កាត់ឧបសគ្គ+រត់បន្ត៥០០ម បាញ់មួយកាយវិការដេក (ចំនួន៥ គ្រាប់) ។
សូមជម្រាបជូនថា សិក្ខាកាមយោធា ដែលតំណាងអោយប្រទេសចំនួន ១០ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិ លើកទី ៦ ឆ្នាំ ២០២០ នេះ រួមមាន ៖ រុស្ស៊ី , កម្ពុជា , ចិន , បេឡារូស ,ម៉ាលី , តាហ្គាគីស្ថាន , អាល់ហ្សេរី ,កុងហ្គោ , ហ្គីណេអេក្វាទ័រ និងណាមីប៊ី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!