អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលប្រទេសកូរ៉េខាងត្បូងរួមគ្នាទប់ស្កាត់វីរ៉ុស MERS
Seoul June 11:ដោយមានការចូលរួមដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលរបស់សារធារណៈរដ្ឋកូរេកាលពីថ្ងៃពុធម្សិលមិញនេះ ពួកគេបានចាប់ផ្តើមការងាររបស់ខ្លួនក្នុងទីក្រុងសេអ៊ូល ដើម្បីវិភាគការរីរាលដាលនូវជំងឺផ្លូវដង្ហើមដ៏ប្រល័យ MERS ដែលកំពុងតែវាយលុកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric បានថ្លែងនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅទីនោះ ថា «បេសកកម្មរបស់អង្គការសុខភាពពិភពលោកបានដឹកនាំដោយជំនួយការអគ្គនាយកលោកបណ្ឌិត Keiji Fukuda បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នគឺដើម្បីគ្រប់គ្រងស្ថានភាពនៃការផ្ទុះមេរោគនេះឲ្យបាន និងការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតដែលកំពុងមានសន្ទុះយ៉ាងខ្លាំង ។ រហូតមកទល់នឹងពេលនេះ មាន ១០៨ ករណីហើយដែលបានរកឃើញនិងមនុស្សប្រាំបួននាក់បានស្លាប់ដោយជំងឺនេះ កាលពីថ្ងៃពុធនៅសាធារណរដ្ឋកូរ៉េឬកូរ៉េខាងត្បូង។
លោកDujarric ថ្លែងថា ភស្តុតាងបានបង្ហាញថា សំណាកគំរូនៃការផ្ទុះជំងឺនេះអាចនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្នកដែលបានកើតឡើងនៅក្នុងកន្លែងថែទាំសុខភាពនៅក្នុងមជ្ឈឹមបូព៌ា ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តនៅឡើយ ។លោកថា រោគសញ្ញានៃជំងឺ MERS គឺស្រដៀងគ្នាទៅនឹងអ្នកដែលមានជំងឺរលាកសួត។
អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើតេស អ្នកជំងឺមានជំងឺរលាកសួតទាំងអស់ នៅក្នុងទីក្រុងសេអ៊ូល ខេត្ត Gyeonggi ក្រុងDaejeon និងទីក្រុង Asan នៅភាគខាងត្បូងខេត្តឆុងឆឹងដើម្បីរកឃើញពីសក្តានុពលនៃវីរុស MERSនេះ ។
មនុស្សចំនួនជិត ២ ៩០០ នាក់ត្រូវដាក់ឲ្យរស់នៅបានដាច់ឆ្ងាយពីគេកាលពីថ្ងៃអង្គារ ដើម្បី ធ្វើការ តាមដាន ចំពោះរោគសញ្ញានៃជំងឺនេះ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញសេចក្តីរាយការណ៍ បន្ថែម ថា សាលារៀនលើសពី ២២០០នៅតែបិទទ្វារនៅឡើយ។
ជំងឺផ្លូវដង្ហើម MERS ដែលភាគច្រើនគេបានរកឃើញនៅ មជ្ឈឹមបូព៌ាគឺជាបងប្អូន យ៉ាងជិតស្និទ្ធជាមួយនឹង ជំងឺសា ដែលបានសម្លាប់មនុស្សជាង ៧៧០ នាក់នៅទូទាំងពិភពលោកបន្ទាប់ពី ផ្ទុះឡើងកាលពីឆ្នាំ ២០០៣ ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!