ក្រសួងសាធារណការ ដាក់ដំណើរការលេខទូរសព្ទ" ១២៧៥ " ក្នុងការប្រឹក្សាយោបល់លើសេវាសាធារណៈ
ក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ដំណើរការផ្លូវការលេខទូរសព្ទទាន់ហេតុការណ៍ " ១២៧៥ " របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ ។
នៅព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋ អាចធ្វើការហៅចូលដោយឥតគិតថ្លៃ សម្រាប់លេខទូរសព្ទទាន់ហេតុការណ៍ ( HOTLINE ) ៤ខ្ទង់ " ១២៧៥ " ដើម្បីសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ ក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ជាពិសេស ពាក់ព័ន្ធលើប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!