អាមេរិកថាលោកខាងលិចនិងបន្តដាក់ទណ្ឌកម្មលើរ៉ុស្ស៊ីបន្ថែមទៀតបើមិនគោរពកិច្ចព្រមព្រៀងទីក្រុងមីនស៍
Washinton June 11:សេតវិមាន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធនេះថា អនុប្រធានាធិបតីអាមេរិក លោក ចូ បៃ ឌិន បានថ្លែងថា លោកខាងលិចអាចនឹងជំរុញឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតមកលើប្រទេសរ៉ុស្ស៊ី ប្រសិនបើមិនការគោរពឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងទីក្រុងមីនស៍នៅពេលក្រោយៗទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះបានបន្តថា លោកចូបៃឌិន បានសង្កត់ធ្ងន់ពីការស្វែងរក ដំណោះ ស្រាយរបស់សហរដ្ឋអាមេរិកនិងក្រុមប្រទេសទាំង៧ក្នុងតំបន់ឬG7 បានសំរេច ដាក់សំពាធមកលើ ប្រទេសរ៉ុស្ស៊ីបន្តទៀត ដើម្បីឲ្យប្រទេសមហាអំណាចមួយនេះ គោរពឲ្យបានពេញលេញ នូវកិច្ចព្រម ព្រៀងទីក្រុងមីនស៍ ក្នុងនោះរួមមានប្រគល់ព្រំដែនអន្តរជាតិខាងភាគីអ៊ុយក្រែន ឲ្យប្រទេសអ៊ុយក្រែនគ្រប់គ្រងវិញ ក៏ដូចជាត្រូវដកទ័ពនិងអាវុធខ្លួនចេញពីប្រទេសអ៊ុយក្រែន។ លោកចូបៃឌិន ក៏បានពិភាក្សាផងដែរអំពីរបៀបវិរៈនៃការធ្វើកំណែទម្រង់របស់ប្រទេសអ៊ុយក្រែនជាមួយ លោក Yatsenyuk ។
សហរដ្ឋអាមេរិកនិងដៃគូអឺរ៉ុបរបស់ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ីជាច្រើនលើកច្រើនសារ ដោយសាររដ្ឋាភិបាលក្រុងម៉ូស្គូបានឆក់យកតំបន់ Crimeaមកធ្វើជារបស់ខ្លួន និងបានចោទប្រកាន់ថា មានការគាំទ្រពួកផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនផងដែរ។
ចំណែកឯរដ្ឋាក្រុងម៉ូស្គូវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនៅភាគខាងកើតអ៊ុយក្រែននោះទេ ហើយក៏មិនបានផ្តល់គ្រឿងសព្វាវុធនិងបុគ្គលិកយោធាទៅឱ្យក្រុមបះបោរដូចការចោទប្រកាន់នេះដែរ។
យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិថា មានមនុស្សជាង ៦០០០ នាក់, មានទាំងយោធានិងជនស៊ីវិលបានស្លាប់និងមនុស្ស ១៦ ១៤៦នាក់ នាក់ផ្សេងទៀតបានរបួសចាប់តាំងពី ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែមេសាឆ្នាំ ២០១៤មក៕
ដោយម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!