ក្រសួងការពារជាតិ រកឃើញនាយទាហាន ២នាក់ទៀត មានវិជ្ជមានកូវីដ១៩
នាយទាហាន ២រូបទៀត ដែលបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ។
នាយទាហាន ២រូបដែលមានវិជ្ជមានមេរោគកូវីដ១៩នេះ រួមមាន៖
១. លោក ភៀក ប៊ុនឈឿន អត្តលេខ០១៣៦៨៥ ឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ មុខងារ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មាន ទីលំនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
២. កញ្ញា អ៊ុង សុវ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារ នាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្ន ភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
ក្រសួងការពារជាតិ បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់នេះ ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!