រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺនេះកំពុងកំរើកឡើងវិញខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការបិទខ្ទប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១ ។ ក្នុងកំលុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ និងការចេញពីលំនៅឋាន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ។
រដ្ឋបាលខេត្ត បន្ថែមទៀតថា សម្រាប់ការធ្វើអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែអាជីវកម្មចាំបាច់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសេវាសុខាភិបាល និងការផ្គត់ផ្គង់ស្បៀងអាហារប៉ុណ្ណោះ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!