ទោះបីជាមានភាពខុសគ្នាមួយចំនួនតែអាមេរិកចង់ធ្វើការជាមួយចិននៅពេលអនាគត
Washinton June 11:សេតវិមានបានឱ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានបំណងបន្តការចូលរួមជាមួយប្រទេសចិននៅក្នុងពេលអនាគត ទោះបីជាមានភាពខុសគ្នាមួយចំនួនរវាងប្រទេសទាំងពីរក៏ដោយ។
អ្នកនាំពាក្យសេតវិមានលោក Josh Earnest បានប្រាប់សន្និសីទសារព័ត៌មានមួយថា មានតំបន់មួយចំនួនជាប់ប្រទេសចិន ដែលយើងអាចសហការគ្នាបាន ហើយក៏នៅមានតំបន់មួយចំនួនដែលយើងនឹងនៅតែប្រកួតប្រជែងគ្នាដែរ។ លោកបានបន្តថា ការចូលរួមជាមួយប្រទេសចិន បានបម្រើប្រទេសនេះយ៉ាងល្អហើយវាជាអ្វីដែលយើងចង់ធ្វើសម្រាប់ពេលអនាគត។
លោកបានបន្ថែមទៀតថា នៅក្នុងបរិបទនៃការភ្ជាប់ទំនាក់ទំនាក់ទំនងគ្នាទាំងនោះ អាមេរិកនឹងមិន ទៅយកព័ត៌មានពីការបង្កើនការព្រួយបារម្ភអំពី គោលនយោបាយរបស់ចិនក្នុង តំបន់ ដែលយើងជឿថាត្រូវការការផ្លាស់ប្តូរនោះទេ ជាពិសេសនៅក្នុងសេចក្ដីយោងទៅនឹងការចោទប្រកាន់ថ្មីនេះថា មានក្រុម Hackerរបស់ចិនបានវាយប្រហារ បណ្តាញកុំព្យូទ័ររបស់សហព័ន្ធរិយាល័យបុគ្គលិកអាមេរិក។
ប្រទេសចិនបានបដិសេធដាច់ខាតថចំពោះការចោទប្រកាន់នេះ ដោយបានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មិនមានប្រភពដើមច្បាស់លាស់ ចំពោការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាការពិបាកតាមដាននិងការកំណត់អត្តសញ្ញាណពួកគេជាដើម ហើយគ្មានមូលដ្ឋានណាមួយដែលថាវាទាក់ទិននឹងចិននោះទេ។
លោកJosh Earnest បាននិយាយថា ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បាននៅកំពុងស៊ើបអង្កេតរឿងក្តីនេះ ហើយមិនទាន់ដល់ចំណុច ដែលបានកំណត់អត្តសញ្ញាណជនល្មើសនៅឡើយទេ។
ទោះបីជាមានភាពខុសគ្នាមួយចំនួនរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនក៏ដោយ តែប្រទេសទាំងពីរអាចសម្របសម្រួលឱ្យមានប្រសិទ្ធិភាពនៅតាមតំបន់មួយចំនួន ដែលនេះជាសំដីរបស់អ្នកនាំពាក្យបានលើកឡើងពីការចូលរួមរបស់ប្រទេសចិន នៅក្នុងកិច្ចពិភាក្សាកំពុងបន្តលើការការពារប្រទេសអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរដ៏ចំរូងចំរាស់៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!