រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសាស្ត្រមួយចំនួន នៃខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសាស្ត្រមួយចំនួន នៃខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា ទីតាំងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់នោះ រួមមាន ៖
- នៅភូមិថ្មីខ នៃឃុំរកាគយ ស្រុកកងមាស
- នៅភូមិទ្រា នៃឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
- នៅភូមិសំបូរ នៃឃុំសំបូរ ស្រុកបាធាយ
- នៅភូមិកំផ្លាក់ នៃឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។
រដ្ឋបាលខេត្ត បញ្ជាក់ដែរថា ទីតាំងភូមិមួសាស្ត្រទាំងអស់នេះ នឹងត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ ។
សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន ៣នាក់បន្ថែមទៀត នៅស្រុកស្រីសន្ធរ ដោយប្រជាពលរដ្ឋដែលទើបរកឃើញកើតជំងឺកូវីដ ចំនួន ៣នាក់នេះ រួមមាន៖
ទី១. ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ
ទី២. ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាម្ដាយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
ទី៣. ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃអ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!