Commentary:ទស្សនៈវិស័យប្រទេសជប៉ុន
«ការប្រែប្រួលនៃស្រទាប់បរិយាកាសផែនដី» ឬ « Climate Changes »បញ្ហាអាទិភាពដំបូងដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត មិនមែនតែក្រុមប្រទេស G7 ប៉ុណ្ណោះទេ តែគ្រប់ប្រទេសនៅលើពិភពលោកត្រូវជួយគ្នាដោះស្រាយបញ្ហា ដោយសារតែគ្រប់ជីវិតបានទទួលរងផលប៉ះពាល់ពីការប្រែប្រួលនៃស្រទាប់បរិយាកាសផែនដី មិនចាញ់គ្នានៅទូទាំងពិភពលោក ។
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥
វេទិកាកិច្ចប្រជុំកំពូលបណ្តាមេដឹកនាំ "G7" ប្រទេសនាំមុខគេផ្នែកឧស្សាហកម្មលើពិភពលោក គឺ ប្រទេសកាណាដា, បារាំង, អ៊ីតាលី, ជប៉ុន, អង់គ្លេស, សហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់ ។ នៅឆ្នាំនេះប្រទេសអាល្លឺម៉ង់ធ្វើជាប្រធានក្រុមនិងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំកាលពីដើមសប្តាហ៍នេះ ។
ខ្លឹមសារការប្រជុំក្រុម G7 ជាធម្មតាផ្តោតការនិយាយពីរឿងសេដ្ឋកិច្ច បែរជាត្រូវមកបិទបាំងដោយបញ្ហានយោបាយ រឿងរុស្ស៊ីគាំទ្រក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ុយក្រែន ដែលនៅច្របូកច្របល់ជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសរុស្ស៊ីបានភ្ជាប់តំបន់ក្រៃមៀរបស់អ៊ុយក្រែនជាទឹកដីរបស់ខ្លួន កាលពីឆ្នាំមុន ។
ឱកាសរបស់ប្រទេសជប៉ុននៅឆ្នាំក្រោយបានអង្គុយកៅអីប្រធានក្រុម G7 "លោក ស៊ិនហ្សូ អាបេ " នាយករដ្ឋមន្រ្តីជប៉ុន បានប្រើឱកាសនេះបង្ហាញនូវទស្សនៈវិស័យ ចង្អុលនូវភាពប្រឈមរបស់សហគមន៍អន្តរជាតិក្នុងពេលអនាគតដ៏ខ្លីថា គួរផ្តល់អាទិភាពខ្ពស់ដល់រឿងទាំង៣ដូចតទៅនេះ ...
«ការប្រែប្រួលនៃស្រទាប់បរិយាកាសផែនដី» ឬ « Climate Changes »បញ្ហាអាទិភាពដំបូងដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត មិនមែនតែក្រុមប្រទេស G7 ប៉ុណ្ណោះទេ តែគ្រប់ប្រទេសនៅលើពិភពលោកត្រូវជួយគ្នាដោះស្រាយបញ្ហា ដោយសារតែគ្រប់ជីវិតបានទទួលរងផលប៉ះពាល់ពីការប្រែប្រួលនៃស្រទាប់បរិយាកាសផែនដី មិនចាញ់គ្នានៅទូទាំងពិភពលោក ។
គោលដៅរបស់ជប៉ុនរួមដោះស្រាយបញ្ហា « Climate Changes » គឺកាត់បន្ថយការបំភាយឧស្ម័នបំផ្លាញស្រទាប់បរិយាកាសឲ្យបានច្រើនបំផុត ទាំងការបង្កើនការប្រើប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតរហូតដល់ទៅ 35 ភាគរយ នៅក្នុងឆ្នាំ ២០៣០ ។ បង្កើនការប្រើប្រាស់ថាមពលព្រះអាទិត្យបន្ថែមទៀត ស្មើនឹង ៧ ដង ពីកម្រិតបច្ចុប្បន្ន និងបង្កើនការប្រើប្រាស់ថាមពលខ្យល់ជាមួយថាមពលកំដៅក្រោមផែនដីចំនួន ៤ ដង បន្ថែមទៀត ។
«នេះជាការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង ដើម្បីបញ្ជូនបន្តនូវផ្កាយគ្រោះហ៍ដ៏ស្រស់ស្អាតមួយដួងនេះ ឲ្យមនុស្សជំនាន់ក្រោយមើលចាត់ចែងថែទាំ» មេដឹកនាំជប៉ុន បានប្រកាសច្បាស់លាស់ដោយកាយវិការប្រាកដប្រជា ។
អាទិភាពសំខាន់ទី២ គឺ «បណ្តាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលមានគុណភាព» ជាការ ចាំបាច់ណាស់សំរាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទោះបីការវិនិយោគសាងសង់បណ្តាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលមានគុណភាពត្រូវចំណាយថវិកាច្រើនក្តី តែវាពិតជាមានតម្លៃក្នុងរយៈពេលវែង ព្រោះធន់ទ្រាំចំពោះគ្រោះមហន្តរាយខាងធម្មជាតិ និងជាមិត្តភាពចំពោះបរិស្ថាន ។ រដ្ឋាភិបាលប្រទេសជប៉ុន មានបំណងជំរុញការវិនិយោគទុនក្នុងវិស័យនេះនៅទូទាំងពិភពលោក ជាពិសេសជាមួយបណ្តាប្រទេសនៅអាស៊ី តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។
"សុខាភិបាល " ... ជាអាទិភាពសំខាន់ទី៣ ដែលមនុស្សលើពិភពលោកបានដឹងច្បាស់ថា គុណភាពវិស័យសុខាភិបាលនិវេជ្ជសាស្រ្តរបស់ជប៉ុនគួរឲ្យជោះជាក់ខ្លាំងជាប់ចំណាត់ថ្នាក់ឈានមុខគេក្នុងពិភពលោកនេះ ។ រដ្ឋាភិបាលជប៉ុនរួមសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតឱសថបរទេស ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍឱសថព្យាបាលជំងឺនៅតំបន់ត្រូពិកជាបន្តបន្ទាប់ ថែមទាំងជួយលើកស្ទួយគុណភាពការងារនិងការអប់រំលើវិស័យសុខាភិបាល ដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ។
អាទិភាពសំខាន់ទាំង៣យ៉ាងនេះ ប្រទេសជប៉ុនជឿជាក់ថា អាចបង្ហាញនូវតួនាទីជាអ្នកដឹកនាំបានយ៉ាងមានប្រសិទ្ធិភាព ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!