សរុបមនុស្ស៥៥នាក់ស្លាប់ដោយសាររអិលបាក់ដីនៅណេប៉ាល់
Taplejung, Nepal 12: ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសណេប៉ាល់បានរាយាការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន៥៥នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការរអិលបាក់ដីជាច្រើនលើក ដែលបានវាយប្រហារមកលើស្រុក Taplejung ភាគឦសានប្រទេសនេប៉ាល់ កាលពីថ្ងៃពុធនិងព្រឹកថ្ងៃ ព្រហស្បត៍។
ការសែត Republica, an English dailyបានរាយការណ៍ថា ការរញ្ជួយដីដ៏ធំមួយបានបណ្តាលឲ្យអ្នកភូមិយ៉ាងហោចណាស់៥៥នាក់ស្លាប់ នៅក្នុងភូមិដែលកំពុងតែអភិវឌ្ឍន៍ចំនួន៦មានអ្នករបួសក៏ច្រើនណាស់ដែរ ខណៈដែលមនុស្សជិត៤០នាក់ត្រូវបានគេរាយការណ៍ថា នៅតែបាត់ខ្លួននៅឡើយដែរគិតត្រឹមល្ងាចថ្ងៃព្រហស្បត៍ម្សិលមិញនេះ។
មុននេះលោក Shanti Raj Koirala ស្នងការប៉ូលីសរងប្រចាំស្រុក Taplejung ប្រាប់ស៊ីនហួតាមទូរស័ព្ទថា សាកសព២១នាក់ ត្រូវបានរកឃើញនិង២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន។
ក្រុមមន្រ្តីប៉ូលីសដែលបានចូលរួមនៅក្នុងការប្រតិបត្ដិការជួយសង្គ្រោះនេះ បាននិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរបង្កឱ្យបាក់ដីដ៏ធំសម្បើមកប់ផ្ទះសម្បែងជាច្រើនខ្នងក្នុង ភូមិចំនួនប្រាំមួយ។
ចាប់តាំងពីប្រតិបត្ដិការរុករកនិងជួយសង្គ្រោះនៅតែកំពុងដំណើរការនោះ មានមនុស្សរងរបួសជាច្រើនដែលមានស្ថានភាពធ្ងន់ធ្ងរ ប៉ូលីសបានព្រួយបារម្ភថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង។
បើយោងតាមនាយកដ្ឋានព្យាករណ៍អាកាសធាតុរបស់ប្រទេសនេប៉ាល់ ថា សោកនាដកម្មនេះបានកើតឡើង មុនពេលដែលរដូវមូសុងនៅឆ្នាំនេះបានខិតជិតមកដល់ ហេតុការណ៍ដ៏អាក្រក់ពីរថ្ងៃនេះ បានជំរុញឱ្យ មានការភ័យខ្លាចជាច្រើនដែលថា ប្រទេសនេប៉ាល់នឹងប្រឈមមុខនឹងការស្លាប់និងរបួសកាន់តែច្រើននៅក្នុងរដូវវស្សានេះបន្ទាប់ពីគ្រោះរញ្ជួយដី។
លោក Rishi Ram Sharma អគ្គនាយកនៅក្រសួងនាយកដ្ឋានជលសាស្ត្រនិងឧតុនិយមបានប្រាប់ស៊ីនហួថា នៅដើមឆ្នាំនេះរដូវមូសុងវស្សានឹងមានភ្លៀងធ្លាក់តិច ប៉ុន្តែហានិភ័យនៃគ្រោះមហន្តរាយនេះគឺមានខ្ពស់ដូចឆ្នាំមុនដែរ។
បើតាមនាយកដ្ឋានការព្យាករអាកាសធាតុរបស់ប្រទេសនេប៉ាល់ថា ជាទូទៅរដូវមូសុងវស្សា មានរយៈពេលបួនខែចាប់ផ្តើមពីទី ១០ខែមិថុនានិងបញ្ចប់នៅថ្ងៃទី២៣ ខែកញ្ញា ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!