មេដឹកនាំកំពូលកូរ៉េខាងជើងផ្ញើរសារជូនពរមេដឹកនាំរ៉ុស្ស៊ីនៅទិវាបុណ្យជាតិ
PYONGYANG, June 12 : មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ(កូរ៉េខាងជើង) លោកគីមជុងអ៊ុននៅថ្ងៃសុក្រនេះ បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន នៅថ្ងៃជាតិរបស់សហព័ន្ធរុស្ស៊ីដែលព្រឹត្តិការណ៍នេះ ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ផ្លូវការរដ្ឋ KCNA ។
លោកគីមបានឱ្យដឹងក្នុងសារជូនពររបស់លោកថា "ទំនាក់ទំនងមិត្តភាពរវាងប្រទេសកូរ៉េខាងជើង- រុស្ស៊ីជាមានជាមួយនឹងប្រវត្តិសាស្រ្តនិងប្រពៃណីដ៏យូរលង់ណាស់មកហើយវាបានបង្កើតដោយជោគជ័យក្នុងស្មារតីនៃឯកសាររួមគ្នាដែលបានអនុម័តនៅឯកិច្ចចរចាថ្នាក់កំពូលនៅក្នុងសតវត្សរ៍ថ្មីនេះ។លោកបាននិយាយថា លោកជឿជាក់ថា: «ទំនាក់ទំនងទ្វេភាគីដែលនឹងអភិវឌ្ឍនៅលើឆាកមួយដែលខ្ពស់ជាងមុននៅឆ្នាំនេះជាឆ្នាំនៃមិត្តភាពនេះ។
ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានប្រារព្ធពិធីទទួលជួបកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសម្គាល់ ទិវាជាតិដែលត្រូវបានចូលរួម ដោយពួកមន្ត្រីជាន់ខ្ពស់ រួមមានលោកឧបនាយករដ្ឋមន្រ្តី Ro Tu Chol និងរដ្ឋមន្រ្តីក្រសួងវប្បធម៌លោក Pak Chun Nam។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសកូរ៉េខាងជើងលោក Alexandr Matsegora បានថ្លែងថា ប្រទេសរុស្ស៊ីមានឆន្ទៈក្នុងការជំរុញទំនាក់ទំនងជាប្រពៃណីនិងជាមិត្តជាមួយប្រទេសកូរ៉េខាងជើង។
ចំណែកលោកRo វិញបានថ្លែងថា លោកគីមមេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីនិងថាវាជាជំហរ ស្របរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ។
កាលពីខែមិនាឆ្នាំនេះ ទាំងក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូបានប្រកាសថាឆ្នាំ 2015 ជាឆ្នាំនៃមិត្តភាពរវាងកូរ៉េខាងជើងនិងរុស្ស៊ីដែលប្រទេសទាំងពីរគ្រោងនឹងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនិងទំនាក់ទំនងហើយនិងការរួមគ្នាប្រារព្ឋព្រឹត្តិការណ៍វប្បធម៌ ទាំងនៅក្រុងព្យុងយ៉ាងនិងក្រុងម៉ូស្គូផងដែរ៕
ដោយ ម៉ែន ឥទ្ឋិល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!