ពួកឧទ្ទាមនៅងកាហ្សាបាញ់មីស៊ីលចូលអ៊ីស្រាអែល
JERUSALEM, June 12 : មន្ត្រីយោធារបស់អ៊ីស្រាអែលបានឱ្យដឹងថា ពួកសកម្មប្រយុទ្ធក្នុងតំបន់ Gaza បានបាញ់រ៉ុក្កែតមួយគ្រាប់ចូលទៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍។
មន្ត្រីយោធានិងប៉ូលីសបាននិយាយថា ការបាញ់គ្រាប់រ៉ុក្កែតនេះ បានធ្លាក់ចូលតំបន់មួយរបស់ក្រុង Hof Ashkelon និង Asheklon ដែលមានចំងាយ ១៤,៥ គីឡូម៉ែត្រពីព្រំដែនតំបន់ Gaza ។ អ្នកស្រុកបានប្រាប់វិទ្យុអ៊ីស្រាអែលថាពួកគេបានឮសំឡេងផ្ទុះនេះ។
អ្នកនាំពាក្យយោធាបានប្រាប់ស៊ីនហួថា រ៉ុក្កែតនេះអាចធ្លាក់នៅជិតនឹងព្រំដែនេជាប់នឹងភូមិដែលគាំទ្រប្រទេសប៉ាឡេស្ទីន តែកងកម្លាំងសន្តិសុខកំពុងស្វែងរក តំបន់ដែលគ្រាប់រ៉ុក្កែតនេះ បានធ្លាក់ជាក់ លាក់។
អ្នកនាំពាក្យយោធាមួយរូបបាននិយាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានរ៉ុក្កែតមួយបានវាយប្រហារតំបន់ក្រុងអាសកាឡូនតែមិនបណ្តាលឱ្យរងរបួសឬការខូចខាតនោះទេ។ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសមួយលើ "គោលដៅភេរវកម្ម" នៅក្នុងការឆ្លើយតបទៅវិញ ។
កាលពីថ្ងៃពុធដែលជាអង្គការ Jihadist Salafi ដែលគាំទ្រក្រុមរដ្ឋអ៊ីស្លាមបានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតមួយផ្សេងទៀត។ អង្គការនេះបានឱ្យដឹងថាគ្រាប់រ៉ុក្កែតនេះត្រូវបានដំណើរការនៅក្នុងការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំមួយរូបរបស់ខ្លួន ដោយក្រុមហាម៉ាសដែលជាអង្គការអ៊ីស្លាមដ៏ធំមួយដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាផងដែរ។
កន្លងមកក្រុមហាម៉ាស់និង Salafi បានតស៊ូដើម្បីត្រួតត្រា តំបន់ហ្គាហ្សាផងដែរ។
ការបាញ់រ៉ុក្កែតចុងក្រោយបំផុតគឺជាឧប្បត្តិហេតុទីបួនក្នុងពេលតិចជាងបីសប្តាហ៍ដែលជំរុញឱ្យមានការព្រួយបារម្ភពីការកើនឡើង នៃការប្រយុទ្ធគ្នារវាង អ៊ីស្រាអែលនិងក្រុមហាម៉ាសក្រោយពីមានបទឈប់បាញ់ដ៏ផុយស្រួយទើបតែបានរយៈពេល ៥០ ថ្ងៃប៉ុណ្នោះ ។
លទ្ធផលនៃសង្គ្រាមនេះមានជនជាតិ ប៉ាឡេស្ទីនជាង ២២០០នាក់បានស្លាប់និងអ៊ីស្រាអែលជិត ៨០នាក់និងបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ហ្គាហ្សាយ៉ាងខ្លាំងផងដែរ៕
ដោយ ម៉ែន ឥទ្ឋិល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!