មេដឹកនាំកំពូលមួយរូបក្នុងចំណោមដ៏ទៃទៀតរបស់ក្រុមអ៊ីស្លាមនិយមនៅលីប៊ីត្រូវបានសម្លាប់
ក្រុមមន្រ្តីលីប៊ីនិយាយថា ជនសកម្មប្រយុទ្ធរដ្ឋឥស្លាមកំពូលម្នាក់ដែលបានបញ្ជាឱ្យមានការវាយប្រហារដ៏សាហាវនៅលើរោងចក្រឧស្ម័ន អាល់ហ្សេរីកាលពីពីរឆ្នាំមុន ត្រូវបានគេសម្លាប់នៅក្នុងការវាយ ប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលលីប៊ីបាននិយាយថា ឈ្មោះ Mokhtar Belmokhtar និងយុទ្ធជនផ្សេង ទៀត ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនៅភាគខាងកើតនៃទីក្រុង Ajdabiya ។តែទោះយ៉ាងណាក៏ធ្លាប់មានសេចក្តីរាយការណ៍មិនត្រឹមត្រូវមួយដែលបញ្ជាក់ពីការស្លាប់របស់គេកាលពីមុនផងដែរ ។
មន្ទីរបញ្ចកោណបានបញ្ជាក់ថាឈ្មោះ Belmokhtar ជាគោលដៅនៃការវាយប្រហារតាមផ្លូវអាកាស ប៉ុន្តែ មិនបាន និយាយថាបុគ្គលដ៏សំខាន់មួយរូបនេះបានស្លាប់ហើយឬនៅនោះទេ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Steve Warren បានថ្លែងថា: «យើងកំពុងបន្តការងារដើម្បីធ្វើវាយតម្លៃលទ្ធផលនៃការប្រតិបត្ដិការនេះហើយនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតតាមពេលវេលាសមស្របណាមួយ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!