មេដឹកនាំកំពូលរបស់កូរ៉េខាងជើងទស្សនាការបាញ់សកល្បងមីស៊ីលប្រឆាំងនាវា
ទីភ្នាក់ងារព័ត៌មាន ផ្លូវការ KCNA រាយការណ៍ថានៅថ្ងៃចន្ទនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ(កូរ៉េខាងជើង) លោក Kim Jong Un បានទៅទស្សនាការបាញ់សាកល្បងគ្រាប់រ៉ុក្កែតប្រភេទថ្មីមួយដែលមានសមត្ថិភាពប្រឆាំងនាវា ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឱ្យដឹងនៅថ្ងៃចន្ទនេះថា នេះជា "គ្រាប់រ៉ូកែតដែលត្រូវបានបង្កើតឡើងនៅក្នុងកម្រិត ទំនើបយ៉ាងខ្លាំងបំផុត កំពុងត្រូវបានដាក់ពង្រាយនៅកងនាវា KPAឬ កងទ័ពប្រជាជនកូរ៉េ ដោយមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ ថា តើពេលវេលាណាមួយនឹងត្រូវបាញ់ម្តងទៀត។
តាមសេចក្តីរាយការណ៍របស់ KCNA បានឲ្យដឹងថា គ្រាប់រ៉ុក្កែតប្រភេទថ្មីនេះ មានភាពវៃឆ្លាតច្រើន មានសុវត្ថិភាពក្នុងហោះហើរក្នុងកម្ពស់ដែលបានកំណត់ ហើយរកឃើញគោលដៅដែលបានកំណត់ត្រឹមត្រូវដោយគ្រាន់តែចុចនៅលើប៊ូតុងបញ្ជារតែប៉ុណ្នោះ។
លោកគីមបានថ្លែងយ៉ាងសង្ខេបពីផែនការសមយុទ្ធនេះ និងបានថ្លែងថា ការតាមដានពីសមត្ថិភាពវា នឹងចាប់ផ្តើមនៅពេលក្រោយទៀតដើម្បីអភិវឌ្ឍន៍វាឲ្យកាន់តែប្រសើរ ។មិនតែប៉ុណ្ណោះ លោកបានសម្តែងការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង បន្ទាប់ពីបានបាញ់សាកល្បងនេះ លោកថា គ្រាប់រ៉ុកែតប្រភេទនេះ បានបាញ់ចំគោលដៅល្អត្រឹមត្រូវនិងមានសមត្ថភាពខ្ពស់។
លោកគីមក៏បាននិយាយថា ការបាញ់សាកល្បងនេះគឺជា "ព្រឹត្តិការណ៍ដ៏សំខាន់មួយផ្សេងទៀតក្នុងការពង្រឹងកម្លាំងកងនាវាចរឲ្យមានសមត្ថិភាពថ្មីបន្ថែមទៀត ដែលមានមូលដ្ឋាននៅ Juche ហើយលោកមើលឃើញថា សមត្ថភាពប្រតិបត្តិការរបស់កងទ័ពជើងទឹក បានកើនឡើងគួរឱ្យកត់សម្គាល់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមសាកល្បង មីស៊ីលចម្ងាយខ្លី» KN-01ដែលបាញ់ពីតំបន់វ៉ុនសានរបស់ខ្លួន ជាកំពង់ផែដ៏ធំនៅ ភាគខាងកើតឆ្នេរសមុទ្ររបស់កូរ៉េខាងជើង៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!