មនុស្សពីរនាក់ទៀតបានស្លាប់ដោយសារជំងឺMERSនៅកូរ៉េខាងត្បូងមានអ្នកស្លាប់សរុប១៦នាក់ហើយ
អ្នកជំងឺពីរនាក់ទៀតបានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងចំពេលដែលមានការផ្ទុះឡើងនៃ រោគសញ្ញា ផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា (MERS) ដែលបានជំរុញឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ១៦នាក់។
ក្រុមមន្រ្តីក៏បានរាយការណ៍ថា មានករណីថ្មីចំនួនប្រាំ ទៀតហើយត្រូវបានគេរកឃើញ នៅប្រទេសកូរ៉េខាងត្បូង ដែលនេះជាការផ្ទុះដ៏ធំបំផុតនៅក្រៅតំបន់មជ្ឈឹមបូព៌ា។ក្រុមមន្រ្តីបាននិយាយថាមនុស្ស ១៥០ នាក់បានឆ្លងវីរុសនេះ នៅកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះដែរបុរសកូរ៉េខាងត្បូងម្នាក់ ត្រូវបានធ្វើតេស្តអវិជ្ជមានវីរ៉ុសនេះ នៅក្នុងប្រទេសស្លូវ៉ាគីវីរុស ប៉ុន្តែទោះជាយ៉ាងណានៅក្នុងការបង្ការពីរីករាលដាល រូបគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីធ្វើការតាមដានបន្ថែមទៀត។បុរសម្នាក់វ័យ 38 ឆ្នាំ បានចាប់ផ្តើមបង្ហាញពីរោគសញ្ញាដូចជាជំងឺរាគរូសគ្រុនក្តៅនិងដំបៅស្បែកបន្ទាប់ពីបានមកដល់ ទីក្រុង Bratislava រដ្ឋធានី នៃប្រទេសស្លូវ៉ាគីកាលពីថ្ងៃទី ៣ ខែមិថុនា។
ក្នុងការធ្វើតេស្តឈាមលើមនុស្សបួននាក់បានបង្ហាញថា មានមនុស្សចំនួនបីនាក់ អវិជ្ជមាន ប៉ុន្តែការធ្វើតេស្តជាលើកទីបួន គ្មានលទ្ធផលច្បាស់លាស់ ហើយមន្ត្រីសុខាភិបាលបាននិយាយថាដូច្នេះការធ្វើតេស្តបន្ថែមទៀតនឹងបន្តត្រូវធ្វើឡើង។
មន្ទីរពេទ្យមួយក្នុងបណ្តាមន្ទីរពេទ្យធំៗនិងល្បីឈ្មោះក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានផ្អាកកិច្ចប្រតិបត្តិការផ្នែកខ្លះ ក្រោយគេរកឃើញថាមានការកើតជម្ងឺសរីរាង្គដកដង្ហើមមានប្រភពមកពីភូមិភាគមជ្ឈិមបូព៌ាហៅកាត់ថាជំងឺ MERS នៅក្នុងមន្ទីរពេទ្យនោះ។
លោក Song Jae-hoon ប្រធានមន្ទីរពេទ្យ Samsung បាននិយាយប្រាប់សន្និសីទកាសែតមួយតាមទូរទស្សន៍នៅថ្ងៃអាទិត្យនេះថា មន្ទីរពេទ្យនេះនឹងផ្អាកការវះកាត់គ្មានភាពបន្ទាន់ ហើយមិនទទួលព្យាបាលអ្នកជម្ងឺថ្មីៗទេ។លោកបាននិយាយថា មិនអនុញ្ញាតឲ្យភ្ញៀវចូលក្នុងមន្ទីរពេទ្យនេះទេ ហើយលោកបានថ្លែងបន្ថែមទៀតថា លោកនឹងសម្រេចចិត្តនៅថ្ងៃទី២៤ ខែមិថុនា ថាតើនឹងបន្តការផ្អាកនេះតទៅទៀតឬបែបណា។
ដំណឹងនេះកើតមានឡើង នៅពេលដែលក្រសួងសុខាភិបាលបានរាយការណ៍ថាមានអ្នកជម្ងឺ MERS ថ្មី៧នាក់ទៀត ដោយមានអ្នកជម្ងឺ៤នាក់នៅក្នុងមន្ទីរពេទ្យ Samsung៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!