អូស្ត្រាលីចោទឥណ្ឌូនេស៊ីថាមិនបានគ្រប់គ្រងព្រំដែនឲ្យបានល្អទើបមានជនភៀសខ្លួន
រដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូស្រ្តាលីលោកស្រី ជូលី ប៊ីស្សព បានរិះគន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ ចំពោះការមិនធានាសុវត្ថិភាពឲ្យបានល្អប្រសើរជាងមុន ក្រោយពីតាមព្រំដែនអូស្រ្តាលីរបស់ខ្លួនត្រូវបានគេចោទប្រកាន់ថាបានបណ្តោយឲ្យមានការរត់ពន្ធមនុស្ស មកប្រទេសឥណ្ឌូនេស៊ី។
កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្រ្តី Tony Abbott បានបដិសេធ ការចោទប្រកាន់ដែលថាមន្ត្រីគយនិងមន្ត្រីកងទ័ពជើងទឹកអូស្ត្រាលីបានបង់ប្រាក់ឱ្យក្រុមមនុស្ស ដែលជាអ្នករត់ពន្ឋចំនួន ៣០០០០ ដុល្លារអាមេរិក ដើម្បីបើកទូករបស់ពួកគេដឹកអ្នក ស្វែងរកសិទ្ធិជ្រកកោនត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ។
សមាជិកសភាបក្ស គណបក្សបៃតងដែលជាបក្សប្រឆាំងនិងគណៈឯករាជ្រ MPs បានអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាមួយទៅលើការចោទប្រកាន់នៅថ្ងៃចន្ទនេះ ប៉ុន្តែលោកស្រី ប៊ីស្សពនៅក្នុងចលនាមួយដើម្បីផ្លាស់ប្តូរទំនាក់ទំនងបន្ថែមទៀតក្នុងភាពប្រាកដប្រជា រវាងរដ្ឋាភិបាលក្រុងកង់បេរ៉ានិងទីក្រុងចាកាតា បានប្រាប់សារព័ត៌មាន Corp ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវការជាចាំបាច់ក្នុងការបញ្ឈប់លំហូរការឆ្លងដែនតាមទូកនៅតាមបណ្តោយព្រំដែនរបស់ខ្លួន។
លោកស្រីបានថ្លែងថា នេះជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ប្រទេសឥណ្ឌូនេស៊ីដើម្បីដោះស្រាយការព្រួយបារម្ភ ដែលខ្លួនមានតាមបណ្តោយព្រំដែន (ប្រទេសអូស្ត្រាលី)និងព្រំដែនរបស់ខ្លួន ក្នុងការ ពង្រឹងអធិបតេយ្យភាពតាមព្រំដែនឥណ្ឌូនេស៊ីឲ្យបានល្អប្រសើរ។លោក្សរីបានបន្តថា ប្រតិបត្តិការព្រំដែនគឺជាការចាំបាច់ ព្រោះទូក ឥណ្ឌូនេស៊ីដោយមានជនជាតិឥណ្ឌូនេស៊ីជាច្រើនាក់បានចាកចេញពីប្រទេសនេះ ដោយមានបំណងសំដែង ពីការរំលោភបំពានលើអធិបតេយ្យភាព តាមរយៈការសម្របសម្រួលដោយប្រព័ន្ធរត់ពន្ធខុសច្បាប់របស់ប្រទេសនោះ។
ដោយឡែកសមភាគីឥណ្ឌូនេស៊ីរបស់លោកស្រី ប៊ីស្សពគឺលោក Retno Marsudi បានស្នើសុំឲ្យមានការពន្យល់ជាផ្លូវការ បន្ទាប់ពីអធិការប៉ូលីសនៅលើកោះ ស៊ីរោទ៍ឥណ្ឌូនេស៊ី ជាកន្លែងដែលទូក ដឹកអ្នកស្វែងរកសិទ្ធិជ្រកកោន៦៥ នាក់និងនាវិកចំនួនប្រាំមួយនាក់បានត្រឡប់មកវិញ ដោយបានចោទប្រកាន់ថា នាវិកដែល ត្រូវបានចាប់ខ្លួន បានទទួលប្រាក់ចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងម្នាក់ៗ ដែលមន្ត្រីអូស្រ្តាលីជាអ្នកប្រគល់អោយពួកគេដើម្បីដឹកអ្នកទាំងនោះត្រឡប់មកវិញ។
នាយកប្រចាំតំបន់នៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថាកាលពីថ្ងៃអាទិត្យថា ជនស្វែងរកសិទ្ធិជ្រកកោន ៦៥នាក់ត្រូវបានសំភាសន៍និងបានបញ្ជាក់ពីការអះអាងការចោទប្រកាន់នេះថា ពិតជាមានការចំណាយប្រាក់ឲ្យពួកគេមែន។ លោកស្រីប៊ីស្សពបានថ្លែងថា លោកស្រី ស្វាគមន៍ចំពោះលទ្ធផលនៃការស៊ើបអង្កេតរបស់ឥណ្ឌូនេស៊ីនៅក្នុងករណីនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!