អេហ្ស៊ីបរុះរើសមាសភាពឯកអគ្គរដ្ឋទូត
ទីភ្នាក់ងារព័ត៌មាន MENA ផ្លូវការរាយការណ៍ថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅ អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាលើកដំបូងហើយបើ គិតចាប់តាំងពីឆ្នាំ ២០១២ មក ។
លោកស៊ីស៊ី បានតែងតាំងអ្នកការទូតគឺលោកHazem Khairat ជាឯកអគ្គរដ្ឋទូតថ្មីរបស់រដ្ឋាទីក្រុង Tel Aviv ដើម្បីជំនួសតំណែងលោក Atef Salem ដែលប្រទេសអេហ្ស៊ីបបានរំឭកថា នៅចុងឆ្នាំ ២០១២ មាន វាយលុកដ៏សាហាវរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាប្រទេសប៉ាឡេស្ទីន។ ទន្ទឹមនឹងនេះដែរនៅលោក Atef Salem ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីបរចាំនៅប្រទេសគុយបា។
ការតែងតាំងថ្មីនេះ បានកើតឡើងក្នុងពេលដែលមានការអនុម័តស្រ្តីពីការរុះរើការទូត ដោយលោកស៊ីស៊ីកាលពីថ្ងៃអាទិត្យ នៅក្នុងនោះលោក Yasser Reda ក៏ត្រូវបានតែតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅទីក្រុងវ៉ាស៊ីតោនផងដែរ ហើយអ្នកនាំពាក្យក្រសួងការបរទេសលោក Abdel Atty Badr ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅទីក្រុងប៊ែឡាំង អ្នកការទូត Alaa Youssef Hassan តែងតាំងជាអគ្គកុងស៊ុលប្រចាំនៅទីក្រុងឡុងដ៍។
ការរុះរើនោះក៏រួមមានលោក Nasser Hamdyត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅអារ៉ាប៊ីសាអូឌីត លោក Wael Gad ប្រចាំប្រទេសអារ៉ាប់រួម លោក Yasser Atef ប្រចាំនៅប្រទេសគុយវ៉ែត លោក Abu Bakr Hefniប្រចាំប្រទេសអេត្យពី លោកHatem Seif-al-Nasr Vaticanនិងលោក Mahi Abdel-Latif ប្រចាំនៅប្រទេសន័រវែស។
គេសង្កេតឃើញថា ទោះបីជាអេហ្ស៊ីបនិងអ៊ីស្រាអែលបានមើលឃើញពីចលនាហាម៉ាសថា ជាការគំរាមកំហែងក៏ដោយ អេហ្ស៊ីបបានក្លាយជាអ្នកសម្រុះសម្រួលបទឈប់បាញ់ដ៏សំខាន់មួយនៅក្នុងជម្លោះ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសកាលពីខែសីហាឆ្នាំ ២០១៤កន្លងមកនេះ។
បទឈប់បាញ់ដែលសម្របសម្រួលដោយលោកស៊ីស៊ីបានធ្វើឡើងបន្ទាប់ ពីសង្រ្គាមអ៊ីស្រាអែល ៥០ ថ្ងៃនៅក្នុងភូមិមួយចំនួនដែលគាំទ្រប៉ាឡេស្ទីន និងបានសម្លាប់មនុស្សជិត ២២០០នាក់ដែលភាគច្រើនជាជនស៊ីវិល នៅក្នុងខណៈពេលដែលមានការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅហ្គាហ្សាសម្លាប់ជនជាតិអ៊ីស្រាអែល៧៣ នាក់ ដែលភាគច្រើនជាទាហាន៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!