កូរ៉េខាងត្បូងប្រឆាំងនឹងការកាត់ទោសឯកតោភាគីរបស់កូរ៉េខាងជើងលើពលរដ្ឋកូរ៉ខាងត្បូងពីរនាក់
នៅថ្ងៃពុធនេះ ប្រទេសកូរ៉េខាងត្បូង បានធ្វើការតវ៉ាប្រឆាំងនឹង "ការផ្តន្ទាទោសជាឯកតោភាគីដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឬ (កូរ៉េខាងជើង) មកលើអ្នកទោសជាប់ឃុំឃាំង កូរ៉េខាងត្បូងទាំងពីរនាក់ដោយតម្រូវអោយពួកគេធ្វើការធ្ងន់អស់មួយជីវិតនៅក្នុងគុកនោះ។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោកLim Byeong -Cheol បាននិយាយប្រាប់សន្និសីទសារព័ត៌មានមួយថា កូរ៉េខាងជើងបានធ្វើ "ជាឯកតោភាគីនៅក្នុងនីតិវិធីច្បាប់ប្រឆាំងនឹងជនជាតិកូរ៉េខាងត្បូងទាំងពីរនាក់ដោយពួកបានច្រានចោល សាលក្រមនេះថាគឺមិនអាចទទួលយកបានទេ។
ការអត្ថាធិប្បាយរបស់ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលរបស់កូរ៉េខាងជើងបាន សម្រេចផ្តន្ទាទោស លោក Kim Guk- Gi វ័យ៦០ ឆ្នាំ និងលោក Choe Chun-gil វ័យ៥៥ឆ្នាំ កាលពីថ្ងៃអង្គារកន្លងទៅនេះ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតជាមួយនឹងការងារធ្ងន់ៗ ពួកគេត្រូវបានចោទប្រកាន់ពីបទចារកម្មនិងចូលមកកូរ៉េខាងជើងដោយខុសច្បាប់។
ទូរទស្សន៍មជ្ឈិមកូរ៉េ របស់កូរ៉េខាងជើងបានរាយការណ៍ថា លោកគីម និងលោក Choe បានសារភាពចំពោះឧក្រិដ្ឋកម្មទាំងអស់ រួមមានប្រមូលបាន អាថ៌កំបាំងក្នុ ងភាពជាអ្នកដឹកនាំខ្ពស់បំផុតរបស់គណបក្សនយោបាយរដ្ឋនិងយោធា ដែលមានសកម្មភាពជាសត្រូវ វាជាតំម្រូវការរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
កាលពីខែមីនា កូរ៉េខាងជើងថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ នៅក្រុងព្យុងយ៉ាងថា លោកគីមនិងលោក Choe ត្រូវបានចាប់ខ្លួនពីបទធ្វើចារកម្មឱ្យសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) ។
អ្នកនាំពាក្យនោះក៏បានជំរុញឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង លែងជនជាតិកូរ៉េខាងត្បូងពីរនាក់ផ្សេងទៀតដែលបានឃុំខ្លួននៅកូរ៉េខាងជើងក៏ដូចជា លោក Kim និងលោក Choe ផងដែរដោយបាននិយាយថារដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់កូរ៉េខាងជើងដោះលែងអ្នកជាប់ឃុំដោយសហការជាមួយសហគមន៍អន្តរជាតិ។
អ្នកជាប់ឃុំពីរនាក់ទៀតមានលោក Joo Won-moon វ័យ ២១ឆ្នាំជានិស្សិត ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងការពារព្រំដែនកូរ៉េខាងជើងកាលពីថ្ងៃទី ២២ខែមេសា ហើយនឹងលោក Kim Jung -wook អ្នកផ្សព្វផ្សាយសាសនា ត្រូវបានកាត់ទោសកាលពីឆ្នាំ 2014 ដោយតុលាការកូរ៉េខាងជើងឲ្យធ្វើការងារធ្ងន់ក្នុងគុកអស់មួយជីវិតជីវិត៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!