អ៊ីស្រាអែលចង់ឲ្យមានការដាក់ទោសជនសង្ស័យដុតកុមារប៉ាឡេស្ទីនឲ្យបានធ្ងន់ធ្ងរជាទីបំផុត
JERUSALEM, Aug. 3 (Voy): គណៈរដ្ឋមន្រ្តីសន្ដិសុខអ៊ីស្រាអែលថ្ងៃអាទិត្យនេះ បានអំពាវនាវឱ្យមានការបង្រ្កាបលើអ្នកប៉ះបោររបស់ជនជាតិយូដាឬពួកជនជាតិជ្វីព្វ ហើយនឹងមានវិធានការដាក់ទោសយ៉ាងខ្លាំងក្លាបំផុត ក្រោយការវាយប្រហារដុតផ្ទះ សម្លាប់កុមារប៉ាឡេស្ទីនកាលពីពេលថ្មីៗនេះ។
គណៈរដ្ឋមន្រ្តីសន្តិសុខបានកោះប្រជុំ វេទិការដ្ឋមន្រ្តីរដ្ឋាភិបាលថ្នាក់កំពូលមួយ កាលពីល្ងាចថ្ងៃអាទិត្យនៅលើការឆ្លើយតបទៅនឹងការវាយប្រហារដែលបានកើតឡើងពេញមួយយប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ នៅភូមិប៉ាឡេស្ទីន Duma នៅភាគខាងជើងតំបន់ West Bank ដែលគេជឿថា ការវាយប្រហារនេះ ធ្វើឡើងដោយអាជ្ញាធររបស់អ៊ីស្រាអែល មកលើក្រុមស្តាំនិយមជ្វីហ្វ ។ រហូតមកទល់នឹងពេលនេះមិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ។
សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យសារព័ត៌មានរដ្ឋាភិបាលបន្ទាប់ពីកិច្ចប្រជុំនេះ បានឱ្យដឹងថា តាមទស្សនៈរបស់គណៈរដ្ឋមន្រ្តីសន្តិសុខ ឃាតកម្មនិងការបង្កអគ្គិភ័យនៅភូមិ ឌូម៉ា ជាការវាយប្រហារបបែបភេរវកម្ម។ក្នុងនោះគណៈរដ្ឋមន្រ្តីបានសម្រេច "ដឹកនាំភ្នាក់ងារសន្តិសុខ ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីចាប់អ្នកដែលទទួលខុសត្រូវនិងបង្ការរាល់អំពើបែបនេះ។
កាលពីព្រឹកនៅថ្ងៃអាទិត្យនេះក្រសួងការពារជាតិបានបញ្ជាក់ប្រាប់ស៊ីនហួថា អ៊ីស្រាអែល បានអនុម័តយល់ព្រមលើវិធានការនេះ ប្រសិនបើពួកគេត្រូវបានគេចាប់ខ្លួន។ការឃុំខ្លួន គឺជាឧបករណ៍ដែលប្រើដោយស្ថាប័នការពារជាតិអ៊ីស្រាអែលដើម្បីឃុំឃាំងពួកសកម្មប្រយុទ្ធដែលគេសង្ស័យថា ភាគច្រើន ជាអ្នកប្រឆាំងនឹងប៉ាឡេស្ទីនដ៏ចម្រូងចម្រាស់៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!