អាមេរិកថា មានកិច្ចព្រមព្រៀងនុយក្លេអ៊ែអឺរ៉ង់អេហ្ស៊ីបមានសន្តិភាព
Washington, Aug. 3 (Voy): រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានថ្លែងកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ ដែលបានឈានដល់ជាមួយនឹងប្រទេសមហាអំណាចពិភពលោក នឹងធ្វើឱ្យប្រទេសអេហ្ស៊ីបនិងប្រទេសនៅក្នុងតំបន់ កាន់តែមានសុវត្ថិភាពជាងអ្វីដែលជាតម្រូវការរបស់ប្រទេសនេះទៅទៀត។
លោកឃឺរីបាននិយាយប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងគែរថា យើងមានសេចក្ដីអំណរចំពោះការគាំទ្រទាំងស្រុងរបស់ប្រទេសអេហ្ស៊ីប នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានថ្លែងថា ប្រទេសអ៊ីរ៉ង់គឺជាផ្នែកមួយនៃអស្ថេរភាពនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ហើយកម្មវិធីនុយក្លេអែរនេះនឹងមានសន្តិភាពកើតឡើងវិញ ដូច្នេះយើងអាចពិភាក្សាអំពីអនាគត សន្ដិសុខនៅក្នុងតំបន់នេះបាន។
លោកឃឺរីបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកបានចាត់ទុក ប្រទេសអ៊ីរ៉ង់ជាប្រទេស ដែលបានជួយឧបត្ថម្ភក្រុមភេរវកម្ម នៅមុនពេលចុះកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែវា គឺជាការពិតមួយដែលថា ប្រសិនបើអ៊ីរ៉ង់ ដកហូតអាវុធកម្លាំងទ័ពអាវុធនុយក្លេអ៊ែរ វានឹងធ្វើឱ្យប្រសើរឡើងនូវសន្ដិសុខនៅក្នុងតំបន់ ហើយឥឡូវនេះ ប្រទេសអ៊ីរ៉ង់ក៏បានជ្រើសរើសយកការគោរពតាមកិច្ចព្រមព្រៀងនេះហើយ។
លោកឃឺរី អ្នកការទូតកំពូលរបស់អាមេរិកបានឱ្យដឹងថា ការដែលមិនមានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់នេះ នឹងធានាសុវត្ថិភាពដល់ប្រជាជាតិអេស៊ីប អ៊ីស្រាអែល និងបណ្តាប្រទេសនៅឈូងសមុទ្របន្ទាប់ពីមានកិច្ចចរចាយុទ្ធសាស្រ្តជាមួយនឹងសមភាគីនាន នូវកិច្ចពិភាក្សាលើកដំបូង របស់ខ្លួនអស់រយៈពេលប្រាំបីឆ្នាំមកនេះ។
លោកឃឺរីនឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា ក្រោយថ្ងៃអាទិត្យនេះ ដើម្បីជួបជាមួយសមភាគីរបស់លោកមកពីប្រាំមួយប្រទេសដែលជារដ្ឋ សមាជិករបស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ។
ក្រុមអ្នកជំនាញបានឱ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក Kerry នឹងបញ្ចប់នៅថ្ងៃទី 8 ខែសីហាដើម្បីអះអាងចំពោះតំបន់នៅ ប្រទេសឈូងសមុទ្រ ជាពិសេសលើការវាតទីឥទ្ធិពលរបស់អ៊ីរ៉ង់បន្ទាប់ពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែកក្កដាមក៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!