ក្រុមអ្នកលែងម៉ូតូនៅអាមេរិកប្រយុទ្ឋគ្នាស្លាប់៩នាក់និង១៨នាក់រងរបួស
ប្រព័ន្ឋផ្សព្វផ្សាយរដ្ឋតិចសាស់ សហរអាមេរិក បានឲ្យដឹងថា ការប្រយុទ្ឋរវាងក្រុមជើងកាងម៉ូតូធំដែលជាគូប្រជែងនឹងគ្នា បានក្លាយជាការសម្លាប់មនុស្សកាលពីថ្ងៃអាទិត្យនៅភោជនីយដ្ឋានមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ខណៈដែលមនុស្សចំនួន ប្រាំបួននាក់បានស្លាប់និង ដប់ប្រាំបីនាក់ផ្សេងទៀតបានរងរបួស ។
ទូរទស្សន៍ KWTX បានរាយការណ៍ថា ជម្លោះនេះបានផ្ទុះឡើងនៅឯភោជនីយដ្ឋាន Twin Peaks នៅតំបន់វ៉ាកូភាគកណ្តាលរដ្ឋតិចសាស់ នៅពេល បន្ទាប់ពីថ្ងៃត្រង់បន្តិច ។ ក្រុមអ្នកលែងម៉ូតូយ៉ាងហោចណាស់បីក្រុម បានចូលរួមនៅក្នុងការប្រមូលផ្តុំជាមួយការព្យាយាមដើម្បីតម្រៀបជួរចេញទៅមុខនៃក្រុមម៉ូតូរបស់ពួកគេ ខុសៗគ្នា។
ការប្រយុទ្ឋគ្នាដំបូងបានចាប់ផ្តើមនៅក្នុងបន្ទប់ទឹកនិងបានរាលដាលទៅកន្លែងចតរថយន្ត នៅខាងក្រៅ។ ភាពចលាចលបានរាលដាលកាន់តែខ្លាំងឡើងនិងយ៉ាងឆាប់រហ័សដោយពួកគេបានដាល់ ទាត់ធាក់គ្នាមានអ្នកខ្លះបាន ប្រើច្រវាក់ កូនកាំបិទ និងវត្ថុផ្សេងៗទៀតរួមទាំងប្រើប្រាស់អាវុធផងដែរ។
មន្ត្រីប៉ូលិសបាននិយាយថាសមាជិកក្រុមអន្ធពាលបានបាញ់ដាក់គ្នាហើយពួកគេក៏បានបាញ់ជាមួយជាមួយនឹងប៉ូលីសមួយប្រាវផងដែរនៅកន្លែងចតរថយន្ត ។
នៅក្នុងហេតុការណ៍នេះមនុស្ស ប្រាំបីនាក់ត្រូវបានស្លាប់នៅកន្លែងកើតហេតុនិងមនុស្សទីប្រាំបួន បានស្លាប់ក្នុងមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះដែរ មនុស្សដប់ប្រាំបីនាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ពួកគេទាំងនោះរបួសភាគច្រើនដោយសាតែ គ្រាប់កាំភ្លើងឬកាំបិត ឬ របួសដោយសារ កាំភ្លើងនិងកាំបិទ។ ប៉ុន្តែទោះជាយ៉ាងណាមន្រ្តីប៉ូលិសដដែលនេះបានអះអាងថា មិនមានជនស៊ីវិល ឬមន្រ្តីប៉ូលិសបានរងរបួសនៅក្នុងហេតុការណ៍នោះទេ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរៀបរាប់អំពីកន្លែងកើតហេតុ ថាមានភាពវឹកវរខ្លាំងនិងមានការបង្ហូរឈាមគ្នាយ៉ាងសាហាវ។ ភ្ញៀវមួយចំនួននិងបុគ្គលិកមួយចំនួននៅភោជនីយដ្ឋាននេះបានចាក់សោបន្ទប់ពួកគេអ្នកខ្លះបានទៅសំងំនៅក្នុងទូរទឹកកក ដើម្បីគេចផុតពីការប្រយុទ្ធគ្នានេះ៕ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!