លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងទៅសឹង្ហបុរីនៅព្រឹកស្អែក
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្អែកនេះ ដើម្បីចូលរួមពិធីប្រារព្វខួបទី៥០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសឹង្ហបុរី ដែលធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ទី១០ ខែសីហា ឆ្នាំ២០១៥។ ដំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ប្រទេសសឹង្ហបុរីនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក តូនី តាន់កេ យ៉ាំ ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី និងលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៤ខែសីហាឆ្នាំ២០១៥។
ដោយ៖ សំឡេងយុវជន
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!