រដ្ឋាភិបាលក្រិចបានបង្ហាញកិច្ចព្រមព្រៀងកញ្ចប់ថវិកាសង្គ្រោះលើកទីបី
ប្រទេសក្រិក ១២,សីហា,២០១៥៖រដ្ឋាភិបាលក្រិចបានកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារក្នុងការផ្សាភ្ជាប់កញ្ចប់ថវិកាសង្គ្រោះលើកទីបីរបស់ប្រទេសនេះ មានរយៈពេលប្រាំឆ្នាំមកហើយដោយមានការផ្តល់ប្រាក់កម្ចីអន្តរជាតិ ដែលវាត្រូវបានប្រកាសនៅទីក្រុងអាតែន។
ការរង់ចាំជាយូរមកហើយនៅសាច់ប្រាក់ ៨៥ ពាន់លានអឺរ៉ូមានតម្លៃចំពោះកិច្ចព្រមព្រៀងក្នុងការធ្វើកំណែទម្រង់ បានកើតមានបន្ទាប់ពី ការចរចាជាច្រើនលើកច្រើនសារនិងជួនកាលមានការតឹងសសៃរកដាក់គ្នាផងនោះ ចាប់តាំងពីរដ្ឋាភិបាលឆ្វេងនិយមរបស់លោកនាយករដ្ឋមន្ត្រី Alexis Tsipras កាលពីចុងខែមករាឆ្នាំនេះ បានបង្ហាញ មធ្យោបាយតែមួយគត់ថា ប្រទេសក្រិកបានជ័យជំនះលើវិបត្តិបំណុល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារបានកំណត់នូវក្របខណ្ឌនៃថវិកាសង្គ្រោះថ្មីនេះ រដ្ឋាភិបាលបានសង្កត់ធ្ងន់ថា "ការសម្របសម្រួលដោយភាពស្មោះត្រង់ វាបានឈានដល់ទប់ស្កាត់ រក្សាបានថវិកាគ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការហិរញ្ញប្បទានរបស់ប្រទេសនេះ ក្នុងរយៈពេលបីឆ្នាំនិងបានជួយសង្រ្គោះជាតិឡើងវិញក្នុងការស្តារអាជីវកម្មនិងជៀសវាង វិធានការរឹតត្បិតដ៏អាក្រក់បំផុត។
ក្រោមកិច្ចព្រមព្រៀងនេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបានឲ្យដឹងថា គោលដៅសារពើពន្ធដែលបានកំណត់សម្រាប់ឆ្នាំ ២០១៥ នេះគឺមានឱនភាពបឋម 0,២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ សម្រាប់ឆ្នាំ ២០១៦ គោលដៅគឺធ្វើឲ្យថយចុះមកនៅត្រឹម ០,៥ ភាគរយ សម្រាប់ឆ្នាំ ២០១៧វិញ កើនឡើងចំនួន ១,៧៥ ភាគរយនិងសម្រាប់ឆ្នាំ ២០១៨ កើនឡើងដល់ ៣,៥ ភាគរយ។
រដ្ឋាភិបាលមុនដែលដឹកនាំគណបក្សអភិរក្សនិយម បានពិភាក្សាអំពីគោលដៅខ្ពស់ជាងមុនដោយមានការផ្តល់ប្រាក់កម្ចី ប៉ុន្តែកិច្ចព្រមព្រៀងថ្មីនេះបានដាក់ទៅក្នុងគណនីដែលមានការធ្លាក់ចុះសេដ្ឋកិច្ចរបស់ក្រិចនៅឆ្នាំនេះហើយការចំណាយ 3 ពាន់លានអឺរ៉ូត្រូវបានប៉ាន់ប្រមាណថាជាការបញ្ចូលទៅក្នុងការគ្រប់គ្រងមូលធនកាលពីថ្ងៃទី 29 ខែមិថុនាដែលជាការពិភាក្សាត្រូវអូសបន្លាយនិងការពិភាក្សាពីអនាគត សេដ្ឋកិច្ច កំពុងតែទន់ខ្សោយហាក់ដែលមើលទៅហាក់ដូចជាមិនច្បាស់លាស់នៅឡើយដែរ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារក៏បានបញ្ជាក់ថាជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ និង វិស័យមូលធនធនាគារថ្មីរបស់ប្រទេសក្រិកមានការប្រឈមនឹងគ្រោះថ្នាក់ លើប្រាក់បញ្ញើដែលមិនគួរឲ្យកើ់តមានទៀតនោះទេ។
លើសពីនេះទៀតរដ្ឋាភិបាលបានអះអាងថា ការបន្តកម្មវិធី ភាវូបនីយកម្មឯកជនដែលមានតម្លៃ ៥០ ពាន់លានអឺរ៉ូដែលនេះជាសេរីភាវូបនីយកម្មនៃទីផ្សារថាមពលនិងកំណែទម្រង់រចនាសម្ព័ន្ធផ្សេងទៀតដែលត្រូវការ វាត្រូវបានគេដាក់ពិន្ទុឲ្យច្រើន នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកផ្តល់ប្រាក់កម្ចី នៅទីក្រុងអាតែនបានលាតត្រដាងនៅចុងបញ្ជប់នៃកិច្ចព្រមព្រៀងនេះ ត្រូវបានគេតាំងនៅក្នុងលក្ខណៈមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនក្រិក។
បន្ទាប់ពីការអះអាងថាកិច្ចព្រមព្រៀងសម្រេចបានហើយ នោះវាធ្វើឲ្យសន្ទស្សន៍ផ្សារហ៊ុនទូទៅរបស់ទីក្រុងអាតែនបានកើនឡើង ១,៤៩ ភាគរយ ដែលនេះបង្ហាញថាទីផ្សារនេះបានស្វាគមន៍ចំពោះការអភិវឌ្ឍថ្មីផងដែរ៕
ប្រែសំរួលដោយ៖ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!