រកឃើញបំណែកជាច្រើនសង្ស័យមីស៊ីលបាញ់ទម្លាក់យន្តហោះMH17
អ៊ុយក្រែន១២,សីហា,២០១៥៖យោងតាមក្រុមប្រឹក្សាភិបាលសុវត្ថិភាពរបស់ប្រទេសហូឡង់ (DSB) និងរដ្ឋអាជ្ញាជាតិសាធារណៈរដ្ឋហូឡង់បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីថ្ងៃអង្គារថា បំណែកជាច្រើនដែលអាចជារបស់មីស៊ីលវាយប្រហារលើប្រព័ន្ឋអាកាសប្រភេទ Buk ត្រូវបានគេរកឃើញនៅតំបន់ដែលរងគ្រោះធ្លាក់យន្តហោះMH370 ភាគខាងកើតប្រទេសអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា បំណែកទាំងនេះជាវិត្ថុដែលគួរឲ្យចាប់អារម្មណ៍ជាពិសេស ក្នុងការស៊ើបអង្កេតឧក្រិកកម្ម ខណៈដែលវាអាចជួយផ្តល់ពត៌មានបន្ថែមទៀតអំពីអ្នកដែលពាក់ព័ន្ឋនឹងការធ្លាក់យន្តហោះMH17នេះ។
បំណែកទាំងនោះ ត្រូវបានរក្សាទុក្ខដាក់យ៉ាងមានសុវត្ថិភាពបំផុតក្នុងកំឡុងពេលប្រតិបត្តិការណ៍ស្វែងរក កាលពីលើកមុននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនាពេលបច្ចុប្បន្ននេះវាជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាភិបាលសុវត្ថិភាពរបស់ប្រទេសហូឡង់ DSB និងក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មរួមគ្នា (JIT) ដឹកនាំដោយនគរបាលជាតិហូឡង់និងព្រះរាជអាជ្ញាហូឡង់។
ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មរួមគ្នា (JIT) នឹងធ្វើការស៊ើបអង្កេតបន្ថែមលើប្រភពពិតនៃបំនែកមីស៊ីលទាំងនេះ ហើយក៏នឹងស្នើរសុំជំនួយពីអ្នកជំនាញអន្តរជាតិឲ្យចូលរួមផងដែរ ក្នុងនោះរួមមានអ្នកជំនាញខាងផ្នែកកោសល្យវិច្ច័យ និងអ្នកជំនាញខាងអាវុធ។
លោកElsbeth Kleibeuker អ្នកនាំពាក្យរដ្ឋអាជ្ញាសាធារណៈ ប្រទេសហូឡង់បានបញ្ជាក់ប្រាប់ស៊ីនហួថា មានបំណែកសរុប៧ដែលទំនងជាអាចទៅរួចថាជាបំណែកគ្រាប់មីស៊ីល ត្រូវបានរកឃើញ នៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែវានៅតែមិនអាចធ្វើឱ្យមានព័ត៌មានលម្អិតបន្ថែមទៀតទេ លើការរកឃើញជាសាធារណៈនេះ។
សូមរំលឹកឡើងវិញថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ MH17 មួយគ្រឿងបានធ្លាក់នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី 17 ខែកក្កដាឆ្នាំមុន នៅលើផ្លូវហោះហើររបស់ខ្លួនពីទីក្រុង Amsterdam ទៅទីក្រុងគូឡាឡាំពួ។ មានមនុស្ស ២៩៨ នាក់មានវត្តមាននៅលើយន្តហោះនេះ ក្នុងនោះមានតែសាកសពអ្នកដំណើរ ២៩៦នាក់ប៉ុណ្នោះ ត្រូវបានគេរកឃើញមកទល់នឹងពេលនេះ៕
ប្រែសំរួលដោយ៖ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!