ក្រុមប្រទេសចាយប្រាក់អឺរ៉ូនឹងជួបគ្នានៅថ្ងៃសុក្រនេះ ពិភាក្សាពីថវិការសង្រ្គោះប្រទេសក្រិក
ប្រទេសក្រិក ១៣សីហា ២០១៥៖ អ្នកនាំពាក្យប្រធានក្រុមប្រទេសអឺរ៉ុប Jeroen Dijsselbloemបានថ្លែងកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសនានាក្នុងតំបន់ចាយប្រាក់អឺរ៉ូ នឹងជួបពិភាក្សាគ្នានៅថ្ងៃសុក្រខាងមុខនេះនៅទីក្រុងប្រ៊ុចហ្សែល ដើម្បីអនុម័ត្រកិច្ចព្រមព្រៀងកញ្ជប់ថវិការសង្គ្រោះរវាងរដ្ឋាភិបាលប្រទេសក្រិកនិងម្ចាស់បំណុលអន្តរជាតិ។
រដ្ឋាភិបាលក្រិចទទួលបានកិច្ចព្រមព្រៀងថវិកាសង្គ្រោះលើកទីបី ក្នុងការផ្សាភ្ជាប់ ប្រទេសនេះនៅក្នុងរយៈពេលប្រាំឆ្នាំទៅមុខទៀតជាមួយម្ចាស់បំណុលអន្តរជាតិរបស់ខ្លួនកាលពីថ្ងៃអង្គារ។ ទឹកប្រាក់ចំនួន ៨៥ពាន់លានអឺរ៉ូឬ (៩៥ ពាន់លានដុល្លារ)ដែលមាននៅក្នុងកិច្ចព្រមព្រៀង ជាសាច់ប្រាក់សម្រាប់ការធ្វើកំណែទម្រង់ថ្មីនេះ នៅទីបំផុតសំរេចបានជោគជ័យបន្ទាប់ពីការពិភាក្សារជាច្រើនជុំចាប់តាំងពីចុងខែមករាឆ្នាំនេះ។
កាលពីព្រឹកថ្ងៃពុធកិច្ចព្រមព្រៀងថវិកាសង្គ្រោះលើកទីបីរបស់ប្រទេសក្រិកត្រូវបានគេដាក់ជូនទៅសភាដើម្បីផ្តល់សច្ចាប័ននៅថ្ងៃខាងមុខនៅក្នុងការប្រកួតប្រជែងថ្មីមួយប្រឆាំងនឹងពេលវេលាដើម្បីដោះសោជាលើដំបូងនូវជំនួយអន្តរជាតិក្នុងបំពេញតាមការកំណត់នូវការសងបំណុលនៅថ្ងៃទី ២០ខែសីហានេះ ។
ការបោះឆ្នោតពេញអង្គមួយ គ្រោងនឹងធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះគឺពីរឬបីម៉ោងមុនពេលកិច្ចប្រជុំក្រុមតំបន់ប្រទេសចាយប្រាក់អឺរ៉ូ ស្តីពីកិច្ចព្រមព្រៀងកិច្ចថវិការសង្រ្គោះ ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ។
ដៃគូរអឺរ៉ុបដូចជាអាល្លឺម៉ង់និងហ្វាំងឡង់បានគូសបញ្ជាក់កាលពីដើមសប្តាហ៍នេះថា មានការងារកាន់តែច្រើនដែលត្រូវធ្វើបន្តទៀត ហើយថាសមិទ្ធិផលនៃកិច្ចព្រមព្រៀងនេះមិនទាន់ដល់ទីបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្មីមួយនៃកិច្ចសហប្រតិបត្តិការនេះ។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ខ្លួនបានរៀបចំផែនការដើម្បីលើកជាសំណួរអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងថវិកាសង្គ្រោះរវាងម្ចាស់បំណុលនិងប្រទេសក្រិចនិងសេចក្តីព្រាងនៅក្នុងកិច្ចប្រជុំក្រុមប្រទេសចាយប្រាក់អឺរ៉ូ នៅថ្ងៃសុក្រនេះ។ក្រសួងនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា សំណួរនេះគឺជាផ្នែកមួយនៃដំណើរការពិនិត្យឡើងវិញមានន័យថាវាមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។
លើសពីនេះទៀតកញ្ចប់ជំនួយប្រទេសក្រិកថ្មីនេះនៅតែត្រូវការដើម្បីទទួលបានភ្លើងខៀវពីសភាជាតិអឺរ៉ុបផ្សេងទៀតនៅថ្ងៃខាងមុខ មុនពេលទទួលបានទឹកប្រាក់ផ្តល់ជំនួយណាមួយនោះ៕
ប្រែសំរួលដោយ៖ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!