មនុស្សបីនាក់រងរបួសដោយសារបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសតួគី
ISTANBUL .18. May: ប្រព័ន្ធផ្សព្វផ្សាយតួគីបានរាយការណ៍ថា យ៉ាងហោចណាស់ ក៏មានមនុស្សបីនាក់ដែរបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក ពីរនៅអគារមួយរបស់គណបក្ស ប្រជាធិបតេយ្យប្រជាជន (HDP) នៅភាគខាងត្បូងប្រទេសតួកគីនៅថ្ងៃចន្ទនេះ។
ទីភ្នាក់ងារព័ត៌មានឯកជន Dogan បានរាយការណ៍ថា មានការផ្ទុះជាបន្តបន្ទាប់បានកើតឡើងនៅទីស្នាក់ការកណ្តាល របស់គណបក្សប្រជាធិបតេយ្យប្រជាជននៅក្នុងស្រុកនានា ដែលគាំទ្រដោយក្រុមអំបូរឃឺត នៅក្នុងខេត្ត Adana និងខេត្ត Mersin ។ឧបករណ៍បំផ្ទុះនេះត្រូវបានគេរាយការណ៍ថានៅគេបានកប់នៅក្នុងដីនិងនៅក្នុងផើងផ្កា។
សហប្រធានគណបក្សប្រជាធិបតេយ្យប្រជាជន HDP លោក Selahattin Demirtas បានគ្រោងធ្វើការជួបប្រជុំគ្នានៅក្នុងយុទ្ធនាការមួយនៅក្នុងខេត្ត Mersin នៅថ្ងៃចន្ទមុនពេលការបោះឆ្នោតជាសកលមួយនៅថ្ងៃទី 7 ខែមិថុនាខាងមុខនេះ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!