លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចទៅអាមេរិកនៅខែតុលាឆ្នាំនេះ
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ១៣,សីហា,២០១៥៖ សេតវិមានបានថ្លែងកាលពីថ្ងៃពុធថា ប្រធានាធិបតីនៃសហរដ្ឋអាមេររិក លោកបារ៉ាក់អូបាម៉ានឹងធ្វើជាម្ចាស់ផ្ទះទទួលលោកស្រីប្រធានាធិបតីនៃសារធារណៈរដ្ឋកូរ៉េ លោកស្រី ផាក គីនហេ នៅសេតវិមាននាថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥នេះ ដើម្បីជួបពិភាក្សាទ្វេរភាគីក៏ដូចជាពិភាក្សាពីបញ្ហាសកលផងដែរ។
យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានឲ្យដឹងបន្ថែមថា ការអញ្ជើញមកទស្សនកិច្ចនេះ និងកំណត់សំគាល់ឲ្យឃើញពីការបន្តដង្ហើមនិងកម្លាំងរបស់អាមេរិកនិងកូរ៉េខាងត្បូងក្នុងភាពជាដៃគូនិងជាកេបង្ហាញពីភាពជិតស្និទរបស់បុគ្គលនូវចំណងមិត្តភាពរវាងប្រជាជនអាមេរិកនិងប្រជាជនកូរ៉េ។
សេចក្តីប្រកាសខាងលើបានបន្តថា មេដឹកនាំទាំងពីររូបនេះ នឹងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាសនិ្តសុខអន្តរជាតិ សេដ្ឋកិច្ច និងបញ្ហាប្រឈមនានានៅក្នុងពិភពលោក ក្នុងនោះរួមមាន សម្ព័ន្ឋមិត្តនិងតួនាទីដ៏សំខាន់របស់កូរ៉េខាងត្បូងក្នុងការធានានូវស្ថិរភាពបនិងសន្តិសុខក្នុងតំបន់។
ប្រភពខាងលើបាបន្តថា ពួកគេនឹងគូសតារាងបញ្ចាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកកេចូលទៅក្នុងតំបន់ថ្មី ដែលនឹងមានឥទ្ធិពលកាន់តែខ្លាំងឡើង លើទំនាក់ទំនងក្នុងសតវត្សទី ២១ នេះ ដូចជាបរិស្ថានថាមពល, លំហរ , សុខភាពនិងអ៊ីនធឺណិត។សេចក្តីប្រកាសនោះក៏បានបន្តថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាពីស្ថានភាពបច្ចុប្បន្ននេះផងដែរ លើបញ្ហាសន្តិសុខនៅ ឧបទ្វីបកូរ៉េ ដែលប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងបន្តទៀត។
ដំណើរទស្សនកិច្ចរបស់លោកស្រីផាក មកកាន់សហរដ្ឋអាមេរិកលើកនេះ ជាដំណើរទស្សនកិច្ចរបស់លោកស្រីលើកទីពីរហើយ ចាប់ពីលោកស្រីឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៣មក ដែលតាមពិតទៅគំរោង ពិតប្រាកដរបស់លោកស្រីកាលពីមុននោះ គឺត្រូវមកអាមេរិកនៅខែមិថុនា ប៉ុន្តែលោកស្រីបានផ្អាកទៅវិញ បន្ទាប់ពីមានការផ្ទុះមេរោគដ៏ផ្លូវដង្ហើមដ៏ប្រល័យក្នុងប្រទេសខ្លួន។បន្ថែមពីលើការជជែកពិភាក្សារបស់លោកស្រី ជាមួយលោកអូបាម៉ា លោក ស្រីផាក ក៏ធ្លាប់បានថ្លែងសន្ទរកថានៅសម័យប្រជុំរួមមួយរបស់សភាសហរដ្ឋអាមេរិកក្នុងកំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់សហរដ្ឋអាមេរិកកាលពីខែឧសភាឆ្នាំ ២០១៣៕
ប្រែសំរួលដោយ៖ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!