មន្រ្តីសន្តិសុខកំពូលរបស់ប្រទេសអូស្ត្រាលី ស្នើឲ្យរដ្ឋាភិបាលពិចារណាការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរីប្រឆាំងក្រុមIS
អូស្រ្តាលី ១៣,សីហា,២០១៥៖ មន្រ្តីសន្តិសុខកំពូលរបស់ម្នាក់របស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បត៍នេះបានជំរុញឲ្យនាយករដ្ឋមន្រ្តីរបស់ខ្លួន លោកតូនី អាប៊ុត ពិចារណាលើការចួលរួមជាមួយអាមេរិកកដើម្បីទំលាក់គ្រាប់បែកប្រឆាំងក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមដែលឈរជើងយ៉ាងរឹងមាំនៅក្នុងប្រទេសស៊ីរី។
សមាជិកសភាសេរីនិយមលោក Dan Tehan ប្រធានគណៈកម្មការរួមផ្នែកចារកម្មនិងសន្តិសុខរបស់រដ្ឋសភាអូស្រ្តាលីបានថ្លែងថា យើងមិនអាច "មិនអើពើចំពោះការឈឺចាប់របស់ប្រជាជនស៊ីរីដែលគ្មានកំហុសនោះទេ»ដែលនេះបានអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលីឱ្យចាត់វិធានការចំពោះបញ្ហានេះ។
លោក Tehan បានសសេរនៅក្នុងអត្ថបទមួយដែលប្រព័ន្ឋផ្សព្វផ្សាយបានចុះផ្សាយបន្តនៅថ្ងៃព្រហស្បត៍នេះថា វាដល់ពេលវេលាហើយដែល អូស្ត្រាលីត្រូវរួមដៃជាមួយក្រុមយោធាចម្រុះដើម្បីកំទេចក្រុមសកម្មប្រយុទ្ឋ IS នៅក្នុងប្រទេសស៊ីរី។លោកថា យើងបានធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ឋទាំងនេះ ដោយបានធ្វើការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះ(F/A 18) Hornets នៅតាមមូលដ្ឋាននានា ដូចនេះ យើងគួរតែធ្វើសកម្មភាពដូចគ្នានេះនៅក្នុងប្រទេសស៊ីរីផងដែរ។
បច្ចុប្បន្ននេះកងទ័ពជើងអាកាសរបស់ប្រទេសអូស្ត្រាលី បានធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីប្រយុទ្ឋប្រឆាំងនឹងក្រុមIS ប៉ុន្តែលោក Tehan បានថ្លែងថា ដោយសារតែ«គ្រោះមហន្តរាយមនុស្សធម៌» ដែលកើតមានឡើងនៅក្នុងប្រទេសស៊ីរីប្រទេសអូស្រ្តាលីគួរតែ ទម្លាក់គ្រាប់បែកនៅបន្ទាយក្រុមភេរវកម្មនៅទីនោះ។
លោកនាយករដ្ឋមន្រ្តី Tony Abbott បានថ្លែងថា "ការចង្អុលបង្ហាញានេះគឺជារឿងបុគ្គល ដែលគាត់បានបើកចំហរ ចំពោះគំនិតនៃការពង្រីកចំនួនប្រតិបត្ដិការ ផ្លូវអាកាសអូស្រ្តាលីដោយប្រើយន្តហោះ F / A18 Hornet ក្នុងប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រាមមួយនេះ ខណៈដែលលោក Michael Keenan រដ្ឋមន្រ្តីទទួលបន្ទុក បញ្ហាដែលទាក់ទងទៅនឹងអំពើភេរវកម្មបាននិយាយថា ប្រទេសអូស្រ្តាលីមានទំនាក់ទំនងល្អជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនជានិច្ច៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!