រកមិនឃើញបំណែកថ្មីបន្ថែមទៀតរបស់យន្តហោះMH370នោះទេ
MH370 ១៥,សីហា,២០១៥៖ រដ្ឋបាលប្រជុំកោះ Reunionលោក Dominique Sorain បានថ្លែងប្រាប់ប្រព័ន្ឋផ្សព្វផ្សាយកាលពីថ្ងៃសុក្រថាការស្វែងរកបំនែកយន្តហោះMH370 នឹងធ្វើរហូតដល់ថ្ងៃចន្ទខាងមុខនេះ ។
លោក Sorain បានថ្លែងថា ប្រសិនបើមិនមានសញ្ញាអ្វីបន្ថែមពីយន្តហោះMH370ទេរហូតដល់ថ្ងៃចន្ទខាងមុខនេះ យើងនឹងធ្វើការប្តូរទៅរកដំណាក់មួយទៀតដែលមានកំម្រិតខ្ពស់ជាងនេះ។លោកបានបន្តថា ពុំមានគំហើញថ្មីនៃបំណែកយន្តហោះMH370 សោះ ក្នុងកំឡុងពេល៣៥ម៉ោងក្នុងការស្វែងរករួមគ្នាដោយយន្តហោះយោធាបារាំងនិងឧត្ថម្ភាចក្របីគ្រឿងទៀត។លោកបានបន្ថែមថា បំណែកដែលបានរកឃើញពីមុនមកនោះត្រូវបានស្រង់ឡើងលើគោកនិងបានយកទៅធ្វើការពិសោធហើយដែរ។
យោងតាមលោកកាពីតែន Jacques Luthaud មកពីកងកម្លាំងយោធាក្នុងបេសកម្មស្រាវជ្រាវនេះបានថ្លែងថា ការស្វែងរកដោយយន្តហោះCASAបានធ្វើឡើងនៅភាគខាងត្បូងដែនកោះនេះតែមិនបានរកឃើញបំណែកអ្វីនោះទេ។លោកបានបន្តថា នៅថ្ងៃទី១៦និងថ្ងៃទី១៧ខែសីហានេះ យន្តហោះនេះនឹងហោះហើរទៅកាន់ភាគខាងជើងឆ្នេរនិងភាគពាយព្យកោះនេះវិញ។
លោកថ្លែងថា យោងតាមការវិភាគទិន្នន័យដោយអ្នជំនាញនោះ បានឲ្យដឹងថាភាគខាងជើង ភាគខាងត្បូង និងតំបន់ភាគពាយព្យជាតំបន់ដែលទំនងជាមានបំណែកយន្តហោះដែលបាត់ខ្លួននេះ។
យន្តហោះជើងហោះហើរ MH370 បានបាត់ខ្លួននៅថ្ងៃទី៨ ខែមីនាឆ្នាំ ២០១៤ ក្នុងដំណើរពីទីក្រុងគូឡាឡាំពួរទៅទីក្រុងប៉េកាំង។ សរុបមនុស្ស២៣៩ នាក់ជិះនៅលើយន្តហោះនេះ ភាគច្រើនជាជនជាតិចិន។
កាលពីថ្ងៃទី ៥ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak បានប្រកាសថា យោងតាមការរកឃើញរបស់អ្នកជំនាញថា បំណែកដែលរកឃើញនៅលើដែនប្រជុំកោះឡាជា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញដែលបានបាត់ខ្លួននោះឯង៕
ប្រែសំរួលដោយ៖ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!