លោកបានគីមូនតែងតាំង ប្រធានបេសកកម្មរក្សាសន្តិភាពប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
អង្គការសហប្រជាជាតិ១៥,សីហា,២០១៥៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃសុក្របានប្រកាសតែងតាំង លោក Parfait Onanga-Anyanga មកពីប្រទេស ហ្គាបុង ជាតំណាងពិសេសស្តីទី របស់លោកប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) និងជាប្រធានបេសកកម្មរក្សាសន្តិភាពប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ផងដែរ។
សេចក្តីថ្លែងការណ៍របស់លោកបានគីមូនដោយអ្នកនាំពាក្យបានឱ្យដឹងថា តំណែងលោកOnanga-Anyanga ពេលនេះគឺជំនួសឲ្យលោក Babacar Gaye មកពីប្រទេស សេណេហ្គាល់ដែលបានលាលែងពីតំណែងកាលពីថ្ងៃពុធ។
នេះបើយោងតាមអង្គការសហប្រជាជាតិ លោក Onanga-Anyanga ធ្លាប់មានបទពិសោធជាច្រើនឆ្នាំ ជាមួយនឹងអង្គការសហប្រជាជាតិនៅតំបន់ជម្លោះដែលរងផលប៉ះពាល់ លោកជាប្រធានការិយាល័យរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេស Burundi ដោយបានបម្រើការងារថ្មីបំផុត ជាជំនួយការអគ្គលេខាធិការ, ជា អ្នកសម្របសម្រួលជាន់ខ្ពស់ នៅលើ Burundi បន្ថែមលើតួនាទីរបស់លោកជាអ្នកសម្របសម្រួលក្នុងការឆ្លើយតបរបស់អង្គការសហប្រជាជាតិទៅកាន់ទីស្នាក់ការកណ្តាល នូវវិបត្តិបូកូហារ៉ាមផងដែរ។
កាលពីថ្ងៃពុធលោក Babacar Gaye បានលាលែងពីតំណែងតាមការស្នើសុំ បន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បាននិយាយថាពួកគេមានភស្តុតាងដែលបង្ហាញថាកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានចាប់រំលោភក្មេងស្រីអាយុ 12 ឆ្នាំ និងបានសម្លាប់ក្មេងប្រុសអាយុ 16 ឆ្នាំ ជាក់ស្តែងរួមទាំងឪពុករបស់ពួកគេ។
សំពាធកំពុងតែដាក់លើក្រុមបេសកកម្មរក្សាសន្តិភាពប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល MINUSCA រួចទៅហើយឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោះស្រាយនៅក្នុងការចោទប្រកាន់មួយកាលពីមុន ក្នុងរឿងដែលស្រដៀងគ្នានេះដែរ។ បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ទាហានបារាំងបានរំលោភផ្លូវភេទលើក្មេងប្រុសវ័យក្មេងដោយការស្រែកឃ្លានយ៉ាងខ្លាំង នាមជ្ឈមណ្ឌលសម្រាប់តាំងទីលំនៅរបស់ប្រជាជនក្នុងក្រុង Bangui, រដ្ឋធានីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងកំឡុងខែធ្នូឆ្នាំ ២០១៣ ដល់ខែមិថុនាឆ្នាំ ២០១៤ ៕
ប្រែសំរួលដោយ៖ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!