ក្រុមហ៊ុនកូកាកូឡាសាងសង់រោងចក្រថ្មី វិនិយោគទឹកប្រាក់១០០លានដុល្លា
សូមស្ដាប់សេចក្ដី រាយករណ៍ដោយ លោក ញ៉ែម សំណាង ៖
រោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡា រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលចំណាយទឹកប្រាក់វិនិយោគ ១០០លានដុល្លាបន្ថែមនៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ដើម្បីឲ្យសេដ្ឋកិច្ច នឹងការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជាមានភាព រីកចំរើនប្រកបដោយនិរន្តរភាព។
លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងនៅក្នុងពិធីបើកការដ្ឋាសាងសងរោងចក្រថ្មីនោះថា ខណះពេលដែលការបង្កើតសេដ្ឋកិច្ចសហគមន៍អាស៊ាននៅចុងឆ្នាំ២០១៥នេះ នឹងរំពឹងថា មានភាពទាក់ទាញអ្នកវិនិយោគនៅក្នុងតំបន់។ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសមួយដែលសហគមន៍សេដ្ឋកិច្ចអាស៊ានមាន ទំនិញ សេវាកម្ម និងមូលធនដោយជំហរ ដោយសេរី។ លោកបន្ថែមទៀតថា ការវិនិយោគ ១០០លានដុល្លារបស់ក្រុមហ៊ុនកូការកូឡា គឺជាការរួមចំណែកដ៏យូរអង្វែងដល់សេដ្ឋកិច្ចជាតិនៅកម្ពុជា និងជាសក្ខីភាពជាទំនុកទុកចិត្តលើទីផ្សារ នឹងបរិស្ថានវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បន្ថែមលើនេះទៀត លោក អ៊ីរៀល ហ្វីនិន អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន កូកាកូឡា នឹងជាប្រធានក្រុមហ៊ុនវិនិយោគបានលើកឡើងថា ការសម្រេចចិត្តវិនិយោគ ១០០លានដុល្លាបន្ថែមក្នុងការសាងសង់រោងចក្រថ្មីក្នុងប្រទេសកម្ពុជា ដោយសារតែមានភាពវិជ្ជាមាននៃកត្តាប្រជាសាស្រ្តរបស់ប្រទេសកម្ពុជា និងធនធានមនុស្សដែលមានទេពកោសល្យ បូករួម និងបរិយាកាសអាជីវកម្មដ៏វិជ្ជមានដែលធ្វើអោយការសម្រេចចិត្តធ្វើការសាងសង់រោងចក្រថ្មីនេះ មានភាពរហ័ស នឹង ងាយស្រួល។
រោងចក្រថ្មីនេះ គឺជាការវិនិយោគបន្ថែមនឹងការបង្កើនសមត្តិភាពផ្គត់ផ្គង់ផលិតផលនៅក្នុងស្រុក បង្កើតការងារ សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ហើយនឹងបណ្ដុះបណ្តាលជំនាញដល់បុគ្គលិកដើម្បីធានាអោយមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឪកាសអភិវឍ្ឍន៍នាពេលអានាគត។ បន្ថែលើនេះទៀតក្រុមហ៊ុននេះនឹងរំពឹងទុកថា ចំនួនបុគ្គលិក នឹងត្រូវកើនឡើងរហូតដល់ជាង ១,០០០នាក់នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ។ ក្រុមហ៊ុននេះមានបុគ្គលិកបំរើការងារដោយផ្ទាល់ចំនួនជាង ៨០០នាក់ និង បានផ្ដល់ការងារដោយប្រយោលជាង ៤,៨០០ដល់ប្រជាជនកម្ពុជាតាមរយៈការបង្កើតអាជីវកម្ម នឹងបណ្ដាញអាជីវកម្មរបស់ខ្ឡួននៅក្នុងវិស័យឧស្សាហកម្មនេះ៕
ដោយ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!