អាមេរិកនិងកូរ៉េខាងត្បូងប្រុងជើងការរួមគ្នាក្រោយកូរ៉េខាងជើងព្រមាន
SEOUL, Aug. 21 (Voy ): ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ដោយលើកឡើងពីយោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានលើកឡើងថា ពួកគេបានស្ថិតនៅក្នុងកម្រិតប្រុងជើងការរួមគ្នា ចំពោះសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឬ (កូរ៉េខាងជើង) បន្ទាប់ពីបានបាញ់ផ្លោងដាក់គ្នា រវាងកូរ៉េទាំងពីរនៅតាមតំបន់ព្រំដែន ។
អង្គការ WATCHCON ឬ អង្គការឃ្លាំមើលដើម្បីវាស់ឥរិយាបថឈ្លបការណ៍ប្រឆាំងនឹងកូរ៉េខាងជើង បានជំរុញឲ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានផ្សាយឃោសនាប្រហារពាក្យសំដីដាក់គ្នា នៅតំបន់ព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ។
ជាធម្មតាការប្រកាសអាសន្នត្រូវធ្វើនៅកំរិត ប្រាំ តែពេលនេះគេបានកំណត់នៅក្នុងកំរិតបួនទៅហើយ គឺជាការបង្ហាញថា ភាពតានតឹងបានកើនឡើងនៅលើឧបទ្វីបកូរ៉េ។ នៅក្រោមការធ្វើឱ្យប្រសើរក្នុងកម្រិតប្រុងប្រយ័ត្ននោះ សំភារៈរបស់យោធាឈ្លបយកការណ៍ច្រើនត្រូវបានកេណ្ឌប្រមូលផ្តុំដើម្បី តាមដានចលនាកងកម្លាំងរបស់កូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងសេអ៊ូលនិងក្រុងវវ៉ាស៊ីនតោន បានធ្វើសមយុទ្ឋសង្រ្គាមរួមគ្នា ប្រចាំឆ្នាំ ដែលមានឈ្មោះថា Ulchi Freedom Guardian (UFG) កាលពីថ្ងៃចន្ទនិងលំហាត់ ក្លែងជំនួយតាមប្រព័ន្ឋកុំព្យូទ័រ ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃសុក្រក្រោយនេះ។
ទន្ទឹមនឹងនេះដែរកូរ៉េខាងជើងបានដាក់ពង្រាយគ្រឿងសព្វាវុធ កាន់តែច្រើនទៅកាន់តំបន់ដែលមានការបាញ់ផ្លោងដាក់គ្នា បន្ថែមលើកាំភ្លើងធំដែលបានរៀបចំរួចជាស្រេចទៅហើយរួមមានរ៉ុក្កែត 240 មម ជាច្រើន និង កាំភ្លើងធំ 170មម ។ការដាក់ពង្រាយនេះ បានធ្វើឡើមកបន្ទាប់ពីកូរ៉េទាំងពីរ បានផ្លោងដាក់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយសារការបន្តចាក់ផ្សាយសំឡេងឃោសនានេះ។
សូមជំរាបជូនថា ប្រទេសកូរ៉េខាងត្បូងបានផ្ញើរសារ ឃោសនា ដោយប្រដាប់បំពងសំឡេងកាលពីថ្ងៃទី 10 ខែសីហា ដែលកូរ៉េខាងជើងបានគេហៅថា ជាការប្រកាសសង្គ្រាម។ ការបន្តឡើងវិញនូវភាពតានតឹងនេះ បានកើតឡើង ខណៈដែលទាហានកូរ៉េខាងត្បូងពីរនាក់បាន ពិការកាលពីទីថ្ងៃទី 4 ខែសីហា បន្ទាប់ពីមានការផ្ទុះគ្រាប់មីន ដែលប្រទេសកូរ៉េខាងត្បូងបានអះអាងថា ដាក់ដោយយោធាកូរ៉េខាងជើង។ទីក្រុងព្យុងយ៉ាងបានបដិសេធតួនាទីណាមួយរបស់ខ្លួននៅក្នុងការផ្ទុះនោះ។
កូរ៉េខាងជើងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងគួររុះរើ ប្រដាប់បំពងសំឡេង ចេញពីក្នុងតំបន់ព្រំដែនក្នុងរយៈពេល ៤៨ ម៉ោង ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃសុក្រនេះ បើមិនដូច្នោះទេ អាចប្រឈមនឹងសកម្មភាពយោធា ធ្វើឡើងដោយកូរ៉េខាងជើងមិនខាន៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!